នេហេមា 4:10-12

នេហេមា 4:10-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​នោះ ពួក​យូដា​ពោល​ថា៖ «កម្លាំង​របស់​អស់​អ្នក​ដែល​លី​សែងចេះ​តែ​ចុះ​ខ្សោយ​ហើយ គំនរ​បែក​បាក់មាន​ច្រើន​ពេក យើង​ពុំ​អាច​សង់​កំផែង​ឡើង​វិញ​បាន​ទេ»។ មួយ​ទៀត ខ្មាំង​សត្រូវ​របស់​យើងពោល​ថា៖ «មុន​ពេល​គេ​ដឹង​ខ្លួន ឬ​ឃើញ​អ្វី​ដែល​កើ​តឡើង យើង​នឹង​ចូល​ទៅ​ក្នុង​ចំណោម​ពួក‌គេ ហើយ​សម្លាប់​ពួក‌គេ ដើម្បី​បញ្ឈប់​កិច្ច​ការ​នោះ»។ នៅ​ពេល​សាសន៍​យូដា​ដែល​រស់‌នៅ​ក្បែរ​ពួក‌គេ​មក​ដល់ គេ​ប្រាប់​យើង​ដល់​ទៅដប់​ដង​ថា៖ «គេ​នឹង​ឡើង​មក​ពី​គ្រប់​ទី​កន្លែង​របស់​គេ ដើម្បី​មក​ទាស់​នឹង​ពួក​យើង »។

ចែក​រំលែក
អាន នេហេមា 4

នេហេមា 4:10-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ប៉ុន្តែ ជន‌ជាតិ​យូដា​ពោល​ថា៖ «កម្លាំង​អ្នក​លី​សែង​កាន់​តែ​ចុះ​អន់‌ថយ​ទៅៗ គំនរ​ថ្ម​ដែល​បាក់​បែក​នោះ​មាន​ច្រើន​ពេក យើង​ពុំ​អាច​សង់​កំពែង​ក្រុង​បាន​ឡើយ»។ បច្ចា‌មិត្ត​របស់​ពួក​យើង​ពោល​ថា៖ «ពួក​គេ​មិន​ដឹង​ខ្លួន មិន​ឃើញ​អ្វី​ទាំង​អស់ យើង​នឹង​លប​ចូល​ទៅ​ដល់​កណ្ដាល​ចំណោម​ពួក​គេ ហើយ​សម្លាប់​ពួក​គេ ដើម្បី​បញ្ឈប់​កិច្ចការ​របស់​ពួក​គេ»។ ពេល​នោះ ជន‌ជាតិ​យូដា​ដែល​រស់​នៅ​ក្បែរ​ពួក​គេ បាន​នាំ​គ្នា​មក​ប្រាប់​យើង​ដល់​ទៅ​ដប់​ដង​ថា សត្រូវ​លើក​គ្នា​ពី​គ្រប់​ទិស‌ទី​មក​វាយ​ប្រហារ​ពួក​យើង។

ចែក​រំលែក
អាន នេហេមា 4