នេហេមា 2:18 - Compare All Versions
នេហេមា 2:18 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
រួចខ្ញុំរៀបរាប់ប្រាប់គេពីព្រះហស្តដ៏ល្អរបស់ព្រះនៃខ្ញុំ ដែលសណ្ឋិតលើខ្ញុំ និងពីពាក្យដែលស្តេចមានរាជឱង្ការមកកាន់ខ្ញុំ។ ដូច្នេះ ពួកគេក៏ពោលឡើងថា៖ «ចូរយើងក្រោកឡើង ហើយនាំគ្នាសង់»។ ដូច្នេះ គេក៏ចម្រើនកម្លាំងគ្នាសម្រាប់កិច្ចការដ៏ប្រពៃនោះ។
នេហេមា 2:18 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
ពេលនោះ ខ្ញុំបានរៀបរាប់ឲ្យពួកគេដឹងថាព្រះដ៏សប្បុរសរបស់ខ្ញុំដាក់ព្រះហស្ដលើខ្ញុំ ហើយព្រះចៅអធិរាជបានថ្លែងមកខ្ញុំដូចម្ដេចខ្លះ។ ពួកគេក៏ពោលឡើងថា៖ «ចូរយើងក្រោកឡើង ហើយនាំគ្នាសង់!»។ ដូច្នេះ ពួកគេក៏មានទឹកចិត្តក្លាហានបំពេញកិច្ចការដ៏ល្អប្រសើរនេះ។
នេហេមា 2:18 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
រួចខ្ញុំនិយាយប្រាប់គេ ពីព្រះហស្តដ៏ល្អរបស់ព្រះនៃខ្ញុំ ដែលសណ្ឋិតនៅលើខ្ញុំ នឹងពីព្រះបន្ទូលនៃស្តេច ដែលទ្រង់បានមានបន្ទូលមកខ្ញុំ ដូច្នេះ គេក៏និយាយឡើងថា ចូរយើងលើកគ្នាធ្វើឡើង យ៉ាងនោះគេបានចំរើនកំឡាំងគ្នា ដើម្បីនឹងធ្វើការល្អនោះ