នេហេមា 13:1-3

នេហេមា 13:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​ថ្ងៃ​នោះ គេ​អាន​គម្ពីរ​លោក​ម៉ូសេ​ឲ្យ​ប្រជា‌ជន​ស្ដាប់ ហើយ​គេ​ប្រទះ​ឃើញ​សេចក្ដី​ដែល​ចែង​ទុក​មក​ថា ពួក​សាសន៍​អាំម៉ូន និង​ពួក​សាសន៍​ម៉ូអាប់ មិន​ត្រូវ​ចូល​ទៅ​ក្នុង​ក្រុម​ជំនុំ​នៃ​ព្រះ​ឡើយ ដ្បិត​ពួក​គេ​មិន​បាន​យក​នំប៉័ង និង​ទឹក​មក​ទទួល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទេ គឺ​បាន​ជួល​បាឡាម ឲ្យ​មក​ដាក់​បណ្ដា‌សា​ដល់​ពួក​គេ​វិញ ប៉ុន្តែ ព្រះ​នៃ​យើង​បាន​បង្វែរ​បណ្ដា‌សា ឲ្យ​ទៅ​ជា​ព្រះ​ពរ​វិញ។ កាល​ប្រជាជន​បាន​ឮ​ក្រឹត្យ‌វិន័យ​នេះ​ភ្លាម គេ​ក៏​ញែក​សាសន៍​អ៊ីស្រា‌អែល ចេញ​ពី​ពួក​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន។

ចែក​រំលែក
អាន នេហេមា 13

នេហេមា 13:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​គ្រា​នោះ ពេល​អាន​គម្ពីរ‌វិន័យ​របស់​លោក​ម៉ូសេ នៅ​ចំពោះ​មុខ​ប្រជា‌ជន​ទាំង​អស់ គេ​ឃើញ​មាន​អត្ថ‌បទ​មួយ​ចែង​ថា ជន‌ជាតិ​អាំម៉ូន និង​ជន‌ជាតិ​ម៉ូអាប់ មិន​អាច​ចូល​រួម​ក្នុង​ក្រុម‌ជំនុំ​របស់​ព្រះ‌ជាម្ចាស់​ជា​ដាច់​ខាត ដ្បិត​ពួក​គេ​ពុំ​បាន​យក​អាហារ និង​ទឹក មក​ទទួល​ជន‌ជាតិ​អ៊ីស្រា‌អែល​ទេ។ ជន‌ជាតិ​ម៉ូអាប់​បាន​សូក​លោក​បាឡាម​ឲ្យ​ដាក់​បណ្ដាសា​ជន‌ជាតិ​អ៊ីស្រា‌អែល។ ប៉ុន្តែ ព្រះ​របស់​យើង​បាន​ប្ដូរ​បណ្ដាសា ឲ្យ​ប្រែ​ទៅ​ជា​ព្រះ‌ពរ​វិញ។ ពេល​ឮ​ក្រឹត្យ‌វិន័យ​នេះ​ហើយ គេ​ក៏​បំបែក​ជន‌ជាតិ​អ៊ីស្រា‌អែល​ចេញ​ពី​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន។

ចែក​រំលែក
អាន នេហេមា 13

នេហេមា 13:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នៅ​ថ្ងៃ​នោះ​ឯង គេ​បាន​អាន​មើល​ក្នុង​គម្ពីរ​លោក​ម៉ូសេ នៅ​ចំពោះ​បណ្តាជន ហើយ​គេ​ប្រទះ​ឃើញ​សេចក្ដី​ដែល​ចែង​ទុក​មក​ថា ពួក​សាសន៍​អាំម៉ូន នឹង​ពួក​សាសន៍​ម៉ូអាប់ មិន​ត្រូវ​ចូល​ទៅ​ក្នុង​ពួក​ជំនុំ​នៃ​ព្រះ​ឡើយ ដោយ​ព្រោះ​គេ​មិន​បាន​រាក់‌ទាក់​ទទួល​ពួក​កូន​ចៅ​អ៊ីស្រាអែល ដោយ​នំបុ័ងនឹង​ទឹក​ទេ គឺ​បាន​ជួល​បាឡាម ឲ្យ​មក​ដាក់​បណ្តាសា​ដល់​គេ​វិញ ប៉ុន្តែព្រះ​នៃ​យើង​រាល់​គ្នា ទ្រង់​បាន​បំផ្លាស់​សេចក្ដី​បណ្តាសា​នោះ ឲ្យ​ទៅ​ជា​ពរ​វិញ ដូច្នេះ កាល​គេ​បាន​ឮ​ក្រិត្យ‌វិន័យ​នោះ​ហើយ គេ​ក៏​ញែក​ពួក​លាយ​ពូជ​ចេញ​ពី​សាសន៍​អ៊ីស្រាអែល​ទៅ។

ចែក​រំលែក
អាន នេហេមា 13