នេហេមា 11:1-2
នេហេមា 11:1-2 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឯពួកមេដឹកនាំរបស់ប្រជាជន រស់នៅក្នុងក្រុងយេរូសាឡិម ហើយប្រជាជនឯទៀត គេចាប់ឆ្នោតយកម្នាក់ ក្នុងចំណោមដប់នាក់ ឲ្យមករស់នៅក្រុងយេរូសាឡិម ជាទីក្រុងបរិសុទ្ធ ហើយប្រាំបួននាក់ទៀត ឲ្យរស់នៅតាមទីក្រុងឯទៀតៗ។ ប្រជាជនបានជូនពរមនុស្សទាំងប៉ុន្មាន ដែលស្ម័គ្រចិត្តមករស់នៅក្រុងយេរូសាឡិម។
នេហេមា 11:1-2 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មេដឹកនាំរបស់ប្រជាជនតាំងទីលំនៅនៅក្រុងយេរូសាឡឹម។ រីឯប្រជាជនវិញ គេបានចាប់ឆ្នោតឲ្យម្នាក់ ក្នុងចំណោមដប់នាក់ មករស់នៅក្នុងក្រុងយេរូសាឡឹម ជាក្រុងដ៏វិសុទ្ធ ហើយប្រាំបួននាក់ទៀត ត្រូវរស់នៅតាមក្រុងនានា។ ប្រជាជនជូនពរដល់អស់អ្នកដែលស្ម័គ្រចិត្តរស់នៅក្នុងក្រុងយេរូសាឡឹម។
នេហេមា 11:1-2 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯពួកប្រធានក្នុងបណ្តាជន នោះក៏នៅក្នុងក្រុងយេរូសាឡិម ហើយពួកបណ្តាជនឯទៀត គេចាប់ឆ្នោតយក១នាក់ក្នុង១០ ឲ្យមកនៅក្រុងយេរូសាឡិម ជាទីក្រុងបរិសុទ្ធដែរ ហើយ៩នាក់ ឲ្យនៅអស់ទាំងទីក្រុងឯទៀត ពួកបណ្តាជនក៏ឲ្យពរដល់មនុស្សទាំងប៉ុន្មានដែលប្រគល់ខ្លួន ឲ្យមកនៅក្រុងយេរូសាឡិម ដោយស្ម័គ្រពីចិត្ត។