នេហេមា 1:10-11

នេហេមា 1:10-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពួក‌គេ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ហើយ​ជា​ប្រជា‌រាស្ត្រ​ដែល​ព្រះ‌អង្គ​បាន​រំដោះ ដោយ​ព្រះ‌ចេស្តា​ដ៏​អស្ចារ្យ និង​ដោយ​ព្រះ‌ហស្ត​ដ៏​ខ្លាំង​ពូកែ។ ឱ​ព្រះ‌អម្ចាស់​អើយ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់​ពាក្យ​អធិស្ឋាន​របស់​ទូល‌បង្គំ និង​ពាក្យ​អធិស្ឋាន​របស់​ពួក​អ្នក​បម្រើ​ព្រះ‌អង្គ ដែល​ពេញ​ចិត្ត​នឹង​កោត​ខ្លាច​ដល់​ព្រះ‌នាម​របស់​ព្រះ‌អង្គ។ សូម​ប្រោស​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​ជោគ​ជ័យ​នៅ​ថ្ងៃ​នេះ ហើយ​សូម​ប្រោស​មេត្តា​ដល់​ទូល‌បង្គំ នៅ​ចំពោះ​មនុស្ស​នេះ​ផង»។ នៅ​គ្រា​នោះ ខ្ញុំ​ជា​អ្នក​ថ្វាយ​ពែង​ដល់​ស្តេច។

ចែក​រំលែក
អាន នេហេមា 1

នេហេមា 1:10-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

យើង​ខ្ញុំ​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ ជា​ប្រជា‌រាស្ត្រ​ដែល​ព្រះអង្គ​បាន​រំដោះ​ចេញ​ពី​ស្រុក​អេស៊ីប ដោយ​មហិទ្ធិ‌ឫទ្ធិ និង​បារមី​ដ៏​ខ្លាំង​ពូកែ។ បពិត្រ​ព្រះ‌អម្ចាស់ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ពាក្យ​ទូល‌អង្វរ​របស់​ទូលបង្គំ ជា​អ្នក​បម្រើ​របស់​ព្រះអង្គ ព្រម​ទាំង​ពាក្យ​ទូល‌អង្វរ​របស់​អ្នក​បម្រើ​ឯ​ទៀតៗ ដែល​ចង់​គោរព​កោត​ខ្លាច​ព្រះ‌នាម​របស់​ព្រះអង្គ។ សូម​ប្រទាន​ឲ្យ​ទូលបង្គំ​ទទួល​ជោគ​ជ័យ​នៅ​ថ្ងៃ​នេះ ហើយ​សូម​ឲ្យ​ព្រះ‌រាជា​សន្ដោស​មេត្តា​ដល់​ទូលបង្គំ​ផង»។ នៅ​គ្រា​នោះ​ខ្ញុំ​បំពេញ​មុខងារ​ជា​មហា‌តលិក​របស់​ព្រះចៅ​អធិរាជ។

ចែក​រំលែក
អាន នេហេមា 1

នេហេមា 1:10-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រីឯ​ពួក​អ្នក​ទាំង​នេះ គេ​ជា​បាវ​បំរើ ហើយ​ជា​រាស្ត្រ​របស់​ទ្រង់ ដែល​ទ្រង់​បាន​លោះ​មក ដោយ​ព្រះ‌ចេស្តា​ដ៏​ជា​ខ្លាំង នឹង​ព្រះ‌ហស្ត​ដ៏​មាន​ឥទ្ធិ‌ឫទ្ធិ ឱ​ព្រះ‌អម្ចាស់​អើយ សូម​ទ្រង់​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់​ចំពោះ​សេចក្ដី​អធិស្ឋាន​របស់​ទូលបង្គំ នឹង​សេចក្ដី​អធិស្ឋាន​របស់​ពួក​អ្នក​បំរើ​ទ្រង់ ដែល​កោត‌ខ្លាច​ដល់​ព្រះ‌នាម​ទ្រង់ ដោយ​អំណរ ហើយ​សូម​ចំរើន​ដល់​ទូលបង្គំ​ជា​អ្នក​បំរើ​ទ្រង់ ដោយ​ប្រោស​ប្រទាន​ឲ្យ​មនុស្ស​នេះ​មាន​ចិត្ត​មេត្តា ដល់​ទូលបង្គំ​នៅ​ថ្ងៃ​នេះ (រីឯ​ខ្ញុំ​ជា​អ្នក​ថ្វាយ​ពែង​ដល់​ស្តេច)។

ចែក​រំលែក
អាន នេហេមា 1