ណាហ៊ូម 1:9-14

ណាហ៊ូម 1:9-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

តើ​អ្នក​រាល់​គ្នា​គិត​បង្កើត​គម្រោង​ការ​អ្វី ទាស់​នឹង​ព្រះ‌យេហូវ៉ា? ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​គេ​វិនាស​អស់​រលីង មិន​ឲ្យ​គេ​ធ្វើ​ទុក្ខ​ជា​លើក​ទី​ពីរ​ទេ។ ដ្បិត​គេ​នឹង​ត្រូវ​ឆេះ​អស់​រលីង​ដូច​ជា​ជញ្ជ្រាំង​ស្ងួត ក៏​ស្រវឹង​ដូច​ជា​បាន​ផឹក​ស្រា​ហើយ គេ​ស្រេះ​ប្រទាក់​គ្នា​ដូច​ជា​បន្លា។ មាន​ម្នាក់​ចេញ​ពី​ឯង​មក ដែល​គិត‌គូរ​ការ​អាក្រក់​ទាស់​នឹង​ព្រះ‌យេហូវ៉ា គឺ​ជា​អ្នក​ដែល​ប្រឹក្សា​សុទ្ធ​តែ​អំពើ​អាក្រក់។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «ទោះ​បើ​គេ​មាន​កម្លាំង ហើយ​មាន​គ្នា​ច្រើន​ក៏​ដោយ គង់​តែ​គេ​នឹង​ត្រូវ​កាត់​បន្ថយ ហើយ​កន្លង​បាត់​ទៅ យើង​បាន​ធ្វើ​ទុក្ខ​ឯង​ម្តង​ហើយ ដើម្បី​មិន​ឲ្យ​ត្រូវ​ធ្វើ​ទៀត​ឡើយ។ ឥឡូវ​នេះ យើង​នឹង​បំបាក់​នឹម​របស់​គេ​ចេញ​ពី​ឯង ហើយ​បណ្ដាច់​ចំណង​ឯង​ផង»។ ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ឯង​ថា៖ «ឯង​នឹង​មិន​មាន​ពូជ​បន្ត​ឈ្មោះ​ទៀត​ឡើយ យើង​នឹង​កាត់​អស់​ទាំង​រូប​ឆ្លាក់ និង​រូប​សិត ចេញ​ពី​វិហារ​របស់​ព្រះ​ទាំង​ប៉ុន្មាន​ចេញ យើង​នឹង​រៀបចំ​ផ្នូរ​ឯង ដ្បិត​ឯង​គម្រក់​ណាស់»។

ចែក​រំលែក
អាន ណាហ៊ូម 1

ណាហ៊ូម 1:9-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

តើ​អ្នក​រាល់​គ្នា​គិត‌គូរ​គម្រោង‌ការ​អ្វី ប្រឆាំង​នឹង​ព្រះ‌អម្ចាស់? ព្រះអង្គ​នឹង​បំផ្លាញ​ខ្មាំង​របស់​អ្នក​រាល់​គ្នា ឲ្យ​វិនាស‌សូន្យ គឺ​ព្រះអង្គ​មិន​ទុក​ឲ្យ​ពួក​គេ​សង្កត់‌សង្កិន អ្នក​រាល់​គ្នា​ទៀត​ឡើយ។ ពួក​ប្រមឹក​ទាំង​នោះ​ប្រៀប​បាន​នឹង​បន្លា​ដ៏​ក្រាស់ ពួក​គេ​ត្រូវ​ភ្លើង​ឆាប‌ឆេះ​អស់​ទាំង​ស្រុង ដូច​ចំបើង​ស្ងួត​ដែរ។ នីនីវេ​អើយ មាន​ជន​ពាល​ម្នាក់​ចេញ​ពី​អ្នក​មក ជន​នោះ​គិត‌គូរ​គម្រោង‌ការ​ដ៏​អាស្រូវ ប្រឆាំង​នឹង​ព្រះ‌អម្ចាស់។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ទោះ​បី​ខ្មាំង​សត្រូវ​មាន​ចំនួន​ច្រើន និង​មាន​កម្លាំង​យ៉ាង​ណា​ក្ដី ពួក​គេ​មុខ​ជា​រលាយ​សូន្យ គ្មាន​សល់​ឡើយ! យើង​បាន​បន្ទាប​អ្នក តែ​យើង​នឹង​មិន​បន្ទាប​អ្នក​ទៀត​ទេ។ ឥឡូវ​នេះ យើង​បំបាក់​នឹម​របស់​ខ្មាំង​សត្រូវ និង​កាច់​បំបាក់​ច្រវាក់​ដែល​គេ​ចង​អ្នក​ដែរ»។ ចំពោះ​អ្នក​ក្រុង​នីនីវេ​វិញ ព្រះ‌អម្ចាស់​សម្រេច​ដូច​ត​ទៅ៖ «អ្នក​នឹង​គ្មាន​កូន​ចៅ​សម្រាប់​ត​វង្ស​ត្រកូល​ទេ។ យើង​នឹង​ដក​រូប​បដិមា ព្រម​ទាំង​រូប​ចម្លាក់ ធ្វើ​ពី​លង្ហិន​ចេញ​ពី​វិហារ​នៃ​ព្រះ​របស់​អ្នក។ យើង​នឹង​ជីក​រណ្ដៅ​សម្រាប់​បញ្ចុះ​សព​អ្នក ដ្បិត​អ្នក​ពុំ​មាន​តម្លៃ​អ្វី​ឡើយ»។

ចែក​រំលែក
អាន ណាហ៊ូម 1

ណាហ៊ូម 1:9-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឯង​រាល់​គ្នា​គិត​បង្កើត​អ្វី ទាស់​នឹង​ព្រះ‌យេហូវ៉ា​នោះ ឯ​ទ្រង់ នឹង​ធ្វើ​ឲ្យ​ផុត​ទៅ​អស់​រលីង សេចក្ដី​ទុក្ខ​វេទនា​នឹង​មិន​កើត​ឡើង​ដល់​ទៅ​២​ដង​ទេ ដ្បិត​គេ​នឹង​ត្រូវ​ឆេះ​អស់​រលីង​ទៅ ដូច​ជា​ជញ្ជ្រាំង​ស្ងួត ដោយ​គេ​ស្រេះ​ប្រទាក់​គ្នា​ដូច​ជា​បន្លា ក៏​ស្រវឹង​ដូច​ជា​បាន​ផឹក​ស្រា​ហើយ មាន​ម្នាក់​ចេញ​ពី​ឯង​មក ដែល​គិត‌គូរ​ការ​អាក្រក់​ទាស់​នឹង​ព្រះ‌យេហូវ៉ា គឺ​ជា​អ្នក​ដែល​ប្រឹក្សា​សុទ្ធ​តែ​អំពើ​អាក្រក់ ព្រះ‌យេហូវ៉ា ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ទោះ​បើ​គេ​មាន​ពេញ​កំឡាំង ហើយ​មាន​គ្នា​ច្រើន​ផង​ក៏​ដោយ គង់​តែ​គេ​នឹង​ត្រូវ​កាត់​ចុះ ហើយ​កន្លង​បាត់​ទៅ អញ​បាន​ធ្វើ​ទុក្ខ​ឯង​ម្តង​ហើយ ដើម្បី​មិន​ឲ្យ​ត្រូវ​ធ្វើ​ទៀត​ឡើយ ឥឡូវ​នេះ អញ​នឹង​បំបាក់​នឹម​របស់​គេ​ចេញ​ពី​ឯង ហើយ​បណ្តាច់​ចំណង​ឯង​ផង។ ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​ពី​ដំណើរ​ឯង​ថា ឯង​នឹង​មិន​មាន​ពូជ​បន្ត​ឈ្មោះ​ទៀត​ឡើយ អញ​នឹង​កាត់​អស់​ទាំង​រូប​ឆ្លាក់ នឹង​រូប​សិត​ពី​វិហារ​របស់​ព្រះ​ទាំង​ប៉ុន្មាន​នៃ​ឯង​ចេញ ហើយ​នឹង​រៀបចំ​ផ្នូរ​ឯង ដ្បិត​ឯង​គំរក់​ណាស់។

ចែក​រំលែក
អាន ណាហ៊ូម 1