ណាហ៊ូម 1:2-3

ណាហ៊ូម 1:2-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​ជា​ព្រះ​ដែល​មាន​ព្រះ‌ហឫទ័យ ស្រឡាញ់​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​ពន់​ប្រមាណ ព្រះអង្គ​សង‌សឹក​ខ្មាំង​សត្រូវ។ ព្រះ‌អម្ចាស់​សង‌សឹក ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ​យ៉ាង​ខ្លាំង។ ព្រះ‌អម្ចាស់​សង‌សឹក​បច្ចា‌មិត្ត​របស់​ព្រះអង្គ ព្រះអង្គ​មិន​អត់‌ឱន​ឲ្យ​ពួក​គេ​ទេ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​អត់‌ធ្មត់ ហើយ​ព្រះអង្គ​មាន​ព្រះ‌ចេស្ដា​ដ៏​ខ្ពង់‌ខ្ពស់​បំផុត ប៉ុន្តែ ព្រះអង្គ​មិន​អាច​ចាត់​ទុក​អ្នក​មាន​ទោស ថា​គ្មាន​ទោស​ឡើយ។ ព្រះ‌អម្ចាស់​យាង​មក​ក្នុង​ខ្យល់​កំបុត‌ត្បូង និង​ខ្យល់​ព្យុះ​សង្ឃរា ពពក*​ជា​ធូលី​ដី​ដែល​ហុយ​នៅ​ក្រោម ព្រះ‌បាទា​របស់​ព្រះអង្គ។

ចែក​រំលែក
អាន ណាហ៊ូម 1