ម៉ាកុស 7:7-9
ម៉ាកុស 7:7-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
គេថ្វាយបង្គំយើងជាឥតប្រយោជន៍ ដោយបង្រៀនសេចក្តីដែលជាគំនិតរបស់មនុស្ស " អ្នករាល់គ្នាបោះបង់ចោលបទបញ្ជារបស់ព្រះ ហើយទៅកាន់តាមទំនៀមទម្លាប់របស់មនុស្សវិញ [ដូចជាការលាងប៉ាន់ លាងពែង និងការបែបនោះដទៃទៀតជាច្រើន]»។ ព្រះអង្គមានព្រះបន្ទូលទៅគេទៀតថា៖ «អ្នករាល់គ្នាលះបង់ចោលបទបញ្ជារបស់ព្រះយ៉ាងប៉ិនប្រសប់ ដើម្បីនឹងកាន់តាមទំនៀមទម្លាប់របស់អ្នករាល់គ្នាវិញ!
ម៉ាកុស 7:7-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
គេថ្វាយបង្គំយើង តែឥតបានការអ្វីសោះ ព្រោះគេបង្រៀនតែក្បួនច្បាប់របស់មនុស្ស ប៉ុណ្ណោះ ។ អ្នករាល់គ្នាបោះបង់ចោលបទបញ្ជារបស់ព្រះជាម្ចាស់ បែរទៅកាន់តាមទំនៀមទម្លាប់របស់មនុស្សវិញ»។ ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «អ្នករាល់គ្នាលុបបំបាត់បទបញ្ជារបស់ព្រះជាម្ចាស់ចោល បែរទៅកាន់តាមទំនៀមទម្លាប់របស់អ្នករាល់គ្នាផ្ទាល់វិញ។
ម៉ាកុស 7:7-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដែលគេថ្វាយបង្គំអញ ដោយបង្រៀនសេចក្ដីបញ្ញត្តជារបស់មនុស្ស នោះជាឥតប្រយោជន៍ទេ» ដ្បិតអ្នករាល់គ្នាលះចោលបញ្ញត្តរបស់ព្រះ ទៅកាន់តាមសណ្តាប់មនុស្សវិញ ដូចជាការលាងឆ្នាំង លាងពែងនោះ ហើយនឹងរបៀបយ៉ាងនោះជាច្រើនទៅទៀត ទ្រង់ក៏មានបន្ទូលទៅគេថា អ្នករាល់គ្នាលះបង់ចោលបញ្ញត្តព្រះមែន ដើម្បីនឹងកាន់តាមសណ្តាប់របស់ខ្លួនវិញ