ម៉ាកុស 5:41-43
ម៉ាកុស 5:41-43 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះអង្គចាប់ដៃក្មេងស្រីនោះ ហើយមានព្រះបន្ទូលទៅនាងថា៖ «តាលីថាគូមី» មានន័យថា «នាងតូចអើយ ខ្ញុំប្រាប់នាងថា ចូរក្រោកឡើង!» ក្មេងស្រីនោះក៏ក្រោកឡើងភ្លាមមួយរំពេច ហើយដើរចុះឡើង ដ្បិតនាងមានអាយុដប់ពីរឆ្នាំ ហើយគេក៏មានសេចក្តីអស្ចារ្យជាខ្លាំងភ្លាមៗនោះដែរ។ ព្រះអង្គហាមផ្តាច់ មិនឲ្យគេប្រាប់អ្នកណាដឹងពីរឿងនេះឡើយ ហើយប្រាប់គេឲ្យយកអាហារមកឲ្យនាងបរិភោគ។
ម៉ាកុស 5:41-43 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអង្គចាប់ដៃក្មេងស្រីនោះ ទាំងមានព្រះបន្ទូលថា៖ «តាលីថាគូមី!» (ប្រែថា “នាងតូចអើយ ខ្ញុំប្រាប់នាងថា ចូរក្រោកឡើង!”)។ ក្មេងស្រីក៏ក្រោកឡើងដើរមួយរំពេច ដ្បិតនាងមានអាយុដប់ពីរឆ្នាំហើយ។ គេងឿងឆ្ងល់ពន់ប្រមាណ ប៉ុន្តែ ព្រះយេស៊ូហាមប្រាមគេ មិនឲ្យប្រាប់នរណាដឹងរឿងនេះឡើយ។ បន្ទាប់មក ព្រះអង្គប្រាប់គេឲ្យយកចំណីអាហារមកឲ្យក្មេងស្រីនោះបរិភោគ។
ម៉ាកុស 5:41-43 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចទ្រង់ចាប់ដៃវាមានបន្ទូលថា «តាលីថាគូមី» ស្រាយថា កូនស្រីអើយ អញប្រាប់ឲ្យឯងក្រោកឡើង ស្រាប់តែកូនស្រីនោះក៏ក្រោកឡើងដើរទៅ ដ្បិតមានអាយុ១២ឆ្នាំហើយ ឯមនុស្សរាល់គ្នា គេមានសេចក្ដីអស្ចារ្យជាខ្លាំងក្រៃលែង តែទ្រង់ហាមគេផ្តាច់ មិនឲ្យអ្នកណាដឹងពីរឿងនេះឲ្យសោះ រួចប្រាប់ឲ្យគេយកអ្វីៗមកឲ្យនាងបរិភោគ។