ម៉ាកុស 5:15-16
ម៉ាកុស 5:15-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
គេចូលមករកព្រះយេស៊ូវ ហើយឃើញបុរសដែលអារក្សចូលកាលពីមុនអង្គុយនៅទីនោះ ទាំងមានសម្លៀកបំពាក់ និងមានស្មារតីត្រឹមត្រូវ គេក៏ស្ញែងខ្លាច។ អស់អ្នកដែលបានឃើញហេតុការណ៍នោះ ក៏រៀបរាប់ប្រាប់គេពីអ្វីដែលកើតឡើងដល់បុរសនោះ និងដល់ហ្វូងជ្រូក។
ម៉ាកុស 5:15-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
គេចូលមករកព្រះយេស៊ូ ឃើញបុរសដែលមានអារក្សចូលកាលពីមុន អង្គុយ មានសម្លៀកបំពាក់ ហើយដឹងស្មារតី នោះគេក៏នាំគ្នាកោតស្ញប់ស្ញែង។ អស់អ្នកដែលបានឃើញផ្ទាល់នឹងភ្នែក រៀបរាប់ប្រាប់គេអំពីហេតុការណ៍ ដែលកើតមានដល់បុរសនោះ និងអំពីហ្វូងជ្រូក។
ម៉ាកុស 5:15-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គេមកឯព្រះយេស៊ូវ ហើយឃើញមនុស្សដែលពីដើមមានអារក្សចូល កំពុងតែអង្គុយទាំងស្លៀកពាក់ មានស្មារតីដឹងខ្លួនឡើង គឺជាអ្នកដែលមានអារក្សទាំងកងចូលនោះឯង រួចគេស្ញែងខ្លាច ពួកអ្នកដែលបានឃើញការនោះ ក៏ពណ៌នាប្រាប់ដល់ជនគ្រប់គ្នា តាមការដែលកើតឡើងដល់អ្នកនោះជាយ៉ាងណា ហើយពីដំណើរហ្វូងជ្រូកផង