ម៉ាកុស 5:14-17
ម៉ាកុស 5:14-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពួកអ្នកឃ្វាលជ្រូកក៏រត់ទៅប្រាប់អ្នកនៅទីក្រុង និងអ្នកនៅជនបទពីរឿងនេះ ហើយមនុស្សម្នាក៏នាំគ្នាចេញមកមើលហេតុការណ៍ដែលបានកើតឡើង។ គេចូលមករកព្រះយេស៊ូវ ហើយឃើញបុរសដែលអារក្សចូលកាលពីមុនអង្គុយនៅទីនោះ ទាំងមានសម្លៀកបំពាក់ និងមានស្មារតីត្រឹមត្រូវ គេក៏ស្ញែងខ្លាច។ អស់អ្នកដែលបានឃើញហេតុការណ៍នោះ ក៏រៀបរាប់ប្រាប់គេពីអ្វីដែលកើតឡើងដល់បុរសនោះ និងដល់ហ្វូងជ្រូក។ ពេលនោះ គេចាប់ផ្ដើមទូលអង្វរព្រះយេស៊ូវឲ្យយាងចេញពីស្រុកភូមិរបស់គេ។
ម៉ាកុស 5:14-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពួកអ្នកថែរក្សាហ្វូងជ្រូកយករឿងនេះរត់ទៅប្រាប់អ្នកនៅទីក្រុង និងអ្នកនៅស្រុកស្រែ មនុស្សម្នាក៏នាំគ្នាមកមើលហេតុការណ៍នោះ។ គេចូលមករកព្រះយេស៊ូ ឃើញបុរសដែលមានអារក្សចូលកាលពីមុន អង្គុយ មានសម្លៀកបំពាក់ ហើយដឹងស្មារតី នោះគេក៏នាំគ្នាកោតស្ញប់ស្ញែង។ អស់អ្នកដែលបានឃើញផ្ទាល់នឹងភ្នែក រៀបរាប់ប្រាប់គេអំពីហេតុការណ៍ ដែលកើតមានដល់បុរសនោះ និងអំពីហ្វូងជ្រូក។ គេទូលអង្វរព្រះយេស៊ូឲ្យចាកចេញពីស្រុកភូមិរបស់គេ។
ម៉ាកុស 5:14-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯពួកអ្នកគង្វាលជ្រូក គេរត់ទៅក្នុងទីក្រុង ហើយក្នុងស្រុកស្រែសាសព្ទប្រាប់រឿងនោះ រួចមនុស្សទាំងអស់ចេញមកមើលការដែលបានកើតឡើង គេមកឯព្រះយេស៊ូវ ហើយឃើញមនុស្សដែលពីដើមមានអារក្សចូល កំពុងតែអង្គុយទាំងស្លៀកពាក់ មានស្មារតីដឹងខ្លួនឡើង គឺជាអ្នកដែលមានអារក្សទាំងកងចូលនោះឯង រួចគេស្ញែងខ្លាច ពួកអ្នកដែលបានឃើញការនោះ ក៏ពណ៌នាប្រាប់ដល់ជនគ្រប់គ្នា តាមការដែលកើតឡើងដល់អ្នកនោះជាយ៉ាងណា ហើយពីដំណើរហ្វូងជ្រូកផង នោះគេចាប់តាំងទូលអង្វរ សូមឲ្យទ្រង់យាងចេញពីស្រុកគេទៅ