ម៉ាកុស 4:37-38
ម៉ាកុស 4:37-38 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ភ្លាមនោះ មានខ្យល់ព្យុះកំណាចមួយកើតឡើង ហើយរលកក៏បោកចូលក្នុងទូក ធ្វើឲ្យទឹកចូលទូកស្ទើរពេញ។ តែព្រះអង្គផ្ទំលក់លើខ្នើយ នៅកន្សៃទូក ពួកសិស្សក៏ដាស់ព្រះអង្គ ហើយទូលព្រះអង្គថា៖ «លោកគ្រូ យើងវិនាសឥឡូវហើយ! តើលោកមិនអំពល់ទេឬ?»
ចែករំលែក
អាន ម៉ាកុស 4ម៉ាកុស 4:37-38 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ស្រាប់តែមានខ្យល់ព្យុះបក់បោកមកយ៉ាងខ្លាំង ហើយរលកក៏បោកប៉ះនឹងទូក បណ្ដាលឲ្យទឹកចូលស្ទើរពេញ។ រីឯព្រះយេស៊ូវិញ ព្រះអង្គផ្ទំលក់លើខ្នើយ នៅកន្សៃទូក។ ពួកសិស្សដាស់ព្រះអង្គថា៖ «លោកគ្រូ យើងស្លាប់ឥឡូវហើយ! លោកមិនអើពើទេឬ?»។
ចែករំលែក
អាន ម៉ាកុស 4