ម៉ាកុស 16:9-11
ម៉ាកុស 16:9-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ក្រោយពីព្រះអង្គមានព្រះជន្មរស់ឡើងវិញ គឺនៅព្រឹកព្រលឹមថ្ងៃទីមួយក្នុងសប្ដាហ៍ ព្រះអង្គបានលេចមកឲ្យនាងម៉ារា ជាអ្នកស្រុកម៉ាក់ដាឡាឃើញមុនគេ គឺស្ត្រីនេះហើយដែលព្រះអង្គបានដេញអារក្សប្រាំពីរឲ្យចេញពីនាង។ នាងបានចេញទៅប្រាប់ពួកអ្នកដែលបាននៅជាមួយព្រះអង្គ ក្នុងពេលដែលគេកំពុងតែកាន់ទុក្ខ ហើយយំសោក។ ប៉ុន្តែ ពេលគេឮថាព្រះអង្គមានព្រះជន្មរស់ ហើយថា នាងបានឃើញព្រះអង្គ គេមិនជឿសម្ដីនាងទេ។
ម៉ាកុស 16:9-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ នៅព្រឹកថ្ងៃអាទិត្យ មុនដំបូង ព្រះអង្គបានបង្ហាញខ្លួនឲ្យនាងម៉ារី ជាអ្នកស្រុកម៉ាដាឡាឃើញ គឺនាងម៉ារីនេះហើយដែលព្រះអង្គបានដេញអារក្សប្រាំពីរចេញពីនាង។ នាងបានយកដំណឹងនេះទៅប្រាប់អស់អ្នកដែលនៅជាមួយព្រះយេស៊ូកាលពីមុន។ អ្នកទាំងនោះកំពុងកាន់ទុក្ខ ព្រមទាំងយំសោកទៀតផង។ ពេលគេឮថា ព្រះអង្គមានព្រះជន្មវិញហើយ ហើយឮថានាងបានឃើញព្រះអង្គ គេមិនជឿនាងឡើយ។
ម៉ាកុស 16:9-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯកាលទ្រង់មានព្រះជន្មរស់ឡើងវិញ គឺនៅព្រឹកព្រលឹមថ្ងៃទី១ក្នុងអាទិត្យនោះឯង នោះទ្រង់ក៏លេចមកមុនដំបូង ឲ្យម៉ារា ជាអ្នកស្រុកម៉ាក់ដាឡាឃើញ គឺជាស្ត្រីដែលទ្រង់បានបណ្តេញអារក្ស៧ឲ្យចេញនោះ នាងក៏ទៅប្រាប់ដល់ពួកអ្នកដែលបាននៅជាមួយនឹងទ្រង់ដែរ ដែលគេកំពុងតែកាន់ទុក្ខ ហើយយំសោក តែកាលគេបានឮថាទ្រង់រស់ ហើយថានាងបានឃើញទ្រង់ នោះគេមិនជឿទេ