ម៉ាកុស 15:37-41

ម៉ាកុស 15:37-41 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេស៊ូវ​ក៏​ស្រែក​យ៉ាង​ខ្លាំង រួច​ផុត​ដង្ហើម​ទៅ។ ពេល​នោះ វាំង‌នន​ក្នុង​ព្រះ‌វិហារ​ក៏​រហែក​ជា​ពីរ តាំង​ពី​លើ​រហូត​ដល់​ក្រោម។ កាល​មេ​ទ័ព​ដែល​ឈរ​ទល់​មុខ​ព្រះ‌អង្គ ឃើញ​ព្រះ‌អង្គ[​ស្រែក​ឡើង] ហើយ​ផុត​ដង្ហើម​ទៅ​ដូច្នេះ ក៏​ពោល​ថា៖ «បុរស​នេះ​ពិត​ជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ​មែន!» មាន​ស្ត្រី​ខ្លះ​ឈរ​មើល​ពី​ចម្ងាយ ក្នុង​ចំណោម​ស្ត្រី​ទាំង​នោះ មាន​នាង​ម៉ារា ជា​អ្នក​ស្រុក​ម៉ាក់ដាឡា នាង​ម៉ារា​ជា​ម្ដាយ​យ៉ាកុប​តូច និង​ជា​ម្ដាយ​យ៉ូសេ ព្រម​ទាំង​នាង​សាឡូមេ​ដែរ។ ស្ត្រី​ទាំង​នោះ​ធ្លាប់​តាម​បម្រើ​ព្រះ‌អង្គ ពេល​ព្រះ‌អង្គ​គង់​នៅ​ស្រុក​កា​លីឡេ ក៏​មាន​ស្ត្រី​ឯ​ទៀត​ជា​ច្រើន ដែល​បាន​ឡើង​មក​ក្រុង​យេរូ‌សាឡិម​ជា​មួយ​ព្រះ‌អង្គ។

ចែក​រំលែក
អាន ម៉ាកុស 15

ម៉ាកុស 15:37-41 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

រីឯ​ព្រះ‌យេស៊ូ​វិញ ព្រះអង្គ​បន្លឺ​ព្រះ‌សូរសៀង​យ៉ាង​ខ្លាំង រួច​រលត់​វិញ្ញាណ​ទៅ វាំងនន​នៅ​ក្នុង​ព្រះ‌វិហារ*​រហែក​ជា​ពីរ តាំង​ពី​លើ​រហូត​ដល់​ក្រោម។ នាយ​ទាហាន​រ៉ូម៉ាំង​ដែល​ឈរ​នៅ​ខាង​មុខ​ព្រះ‌យេស៊ូ ឃើញ​ព្រះអង្គ​រលត់​វិញ្ញាណ​របៀប​នេះ ក៏​ពោល​ឡើង​ថា៖ «បុរស​នេះ​ពិត​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់​មែន!»។ មាន​ស្ត្រីៗ​ខ្លះ​ទៀត​មើល​ពី​ចម្ងាយ ក្នុង​ចំណោម​ស្ត្រី​ទាំង​នោះ មាន​នាង​ម៉ារី​ជា​អ្នក​ស្រុក​ម៉ាដា‌ឡា នាង​ម៉ារី​ជា​ម្ដាយ​របស់​យ៉ាកុប​តូច និង​យ៉ូសេ ព្រម​ទាំង​នាង​សាឡូ‌មេ​ផង។ ស្ត្រី​ទាំង​នោះ​មក​ជា​មួយ ហើយ​បម្រើ​ព្រះអង្គ​តាំង​ពី​ព្រះអង្គ​នៅ​ស្រុក​កាលី‌ឡេ​ម៉្លេះ។ មាន​ស្ត្រី​ឯ​ទៀតៗ​ជា​ច្រើន​បាន​ឡើង​មក​ក្រុង​យេរូ‌សាឡឹម​ជា​មួយ​ព្រះអង្គ​ដែរ។

ចែក​រំលែក
អាន ម៉ាកុស 15

ម៉ាកុស 15:37-41 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រួច​ព្រះ‌យេស៊ូវ ទ្រង់​ស្រែក​ជា​ខ្លាំង ហើយ​ក៏​ផុត​ដង្ហើម​ទៅ គ្រា​នោះ វាំង‌នន​ក្នុង​ព្រះ‌វិហារ​ក៏​រហែក​ជា​២​ភាគ ចាប់​តាំង​ពី​លើ​ចុះ​ដល់​ក្រោម ឯ​មេ​ទ័ព​ដែល​ឈរ​ទល់​មុខ​នឹង​ទ្រង់ គាត់​ឃើញ​ថា ទ្រង់​ស្រែក​ឡើង ហើយ​ផុត​ដង្ហើម​ទៅ​យ៉ាង​ដូច្នោះ ក៏​និយាយ​ថា មនុស្ស​នេះ​ប្រាកដ​ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​មែន ក៏​មាន​ស្ត្រី​ខ្លះ​ដែល​បាន​តាម​បំរើ​ព្រះ‌យេស៊ូវ ក្នុង​គ្រា​ដែល​ទ្រង់​គង់​នៅ​ស្រុក​កាលី‌ឡេ​នៅ​ឡើយ គេ​ឈរ​មើល​ពី​ចំងាយ ក្នុង​ពួក​ស្ត្រី​ទាំង​នោះ គឺ​ម៉ារា ពី​ស្រុក​ម៉ាក់‌ដាឡា​១ នឹង​ម៉ារា ជា​ម្តាយ​យ៉ាកុប​តូច នឹង​យ៉ូសេ​១ ហើយ​នឹង​សាឡូ‌មេ​១ ក៏​មាន​ស្ត្រី​ឯ​ទៀត​ជា​ច្រើន ដែល​បាន​ឡើង​មក​ឯ​ក្រុង​យេរូ‌សាឡិម​ជា​មួយ​នឹង​ទ្រង់​ដែរ។

ចែក​រំលែក
អាន ម៉ាកុស 15