ម៉ាកុស 12:1
ម៉ាកុស 12:1 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បន្ទាប់មក ព្រះអង្គចាប់ផ្តើមមានព្រះបន្ទូលទៅគេជារឿងប្រៀបធៀបថា៖ «មានបុរសម្នាក់ដាំទំពាំងបាយជូរមួយចម្ការ។ គាត់បានធ្វើរបងព័ទ្ធជុំវិញ ជីកកន្លែងមួយសម្រាប់បញ្ជាន់ផ្លែ ហើយសង់ប៉មមួយ។ បន្ទាប់មក គាត់ប្រវាស់ទៅឲ្យពួកអ្នកធ្វើចម្ការ រួចក៏ចេញទៅស្រុកមួយផេ្សងទៀត។
ម៉ាកុស 12:1 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលទៅគេជាប្រស្នាថា៖ «មានបុរសម្នាក់ដាំទំពាំងបាយជូរមួយចម្ការ។ គាត់បានធ្វើរបងព័ទ្ធជុំវិញ គាត់រៀបចំកន្លែងមួយ ដើម្បីបញ្ជាន់ផ្លែទំពាំងបាយជូរ ព្រមទាំងសង់ខ្ទមមួយផង។ បន្ទាប់មក គាត់ប្រវាស់ឲ្យពួកកសិករមើលថែទាំ រួចចេញដំណើរពីស្រុកនោះទៅ។
ម៉ាកុស 12:1 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ទ្រង់ក៏ចាប់តាំងមានបន្ទូលទៅគេ ជាពាក្យប្រៀបប្រដូចថា មានមនុស្សម្នាក់ដែលដាំចំការទំពាំងបាយជូរ គាត់បានធ្វើរបងព័ទ្ធជុំវិញ ព្រមទាំងជីកទីជាន់ផ្លែ នឹងសង់ប៉ម ហើយប្រវាស់ទៅឲ្យពួកអ្នកធ្វើចំការ រួចចេញពីស្រុកនោះទៅ