ម៉ាកុស 10:13-16

ម៉ាកុស 10:13-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

មាន​មនុស្ស​នាំ​ក្មេង​តូចៗ​មក​ថ្វាយ​ព្រះ‌អង្គ ដើម្បី​ឲ្យ​ព្រះ‌អង្គ​ពាល់​ពួក​គេ ប៉ុន្តែ ពួក​សិស្ស​បន្ទោស​អ្នក​ទាំង​នោះ។ កាល​ព្រះ‌យេស៊ូវ​ឃើញ​ដូច្នោះ ព្រះ‌អង្គ​ទាស់​ព្រះ‌ហឫ‌ទ័យ​ជា​ខ្លាំង ហើយ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «ទុក​ឲ្យ​ក្មេងៗ​មក​រក​ខ្ញុំ​ចុះ កុំ​ឃាត់​ពួក​គេ​ឡើយ ដ្បិត​ព្រះរាជ្យ​របស់​ព្រះ​ជា​របស់​មនុស្ស ដូច​ក្មេងៗ​ទាំង​នេះ​ឯង»។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា៖ «អ្នក​ណា​មិន​ទទួល​ព្រះរាជ្យ​របស់​ព្រះ ដូច​ជា​ក្មេង​តូច​មួយ​នេះ​ទេ អ្នក​នោះ​មិន​អាច​ចូល​ក្នុង​ព្រះរាជ្យ​របស់​ព្រះ​បាន​ឡើយ»។ បន្ទាប់​មក ព្រះ‌អង្គ​លើក​ក្មេង​ទាំង​នោះ​ឡើង ដាក់​ព្រះ‌ហស្ត​លើ ហើយ​ប្រទាន​ពរ​ពួក​គេ។

ចែក​រំលែក
អាន ម៉ាកុស 10

ម៉ាកុស 10:13-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

មាន​មនុស្ស‌ម្នា​នាំ​ក្មេង​តូចៗ​មក​ឲ្យ​ព្រះ‌យេស៊ូ​ដាក់​ព្រះ‌ហស្ដ​លើ​ពួក​វា ប៉ុន្តែ ពួក​សិស្ស*​ស្ដី​បន្ទោស​អ្នក​ទាំង​នោះ។ កាល​ព្រះ‌យេស៊ូ​ឃើញ​ដូច្នោះ ព្រះអង្គ​ទាស់​ព្រះ‌ហឫទ័យ​ណាស់ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «ទុក​ឲ្យ​ក្មេងៗ​មក​រក​ខ្ញុំ​ចុះ កុំ​ឃាត់​ពួក​វា​ឡើយ ដ្បិត​មាន​តែ​អ្នក​មាន​ចិត្ត​ដូច​ក្មេងៗ​ទាំង​នេះ​ប៉ុណ្ណោះ ដែល​ចូល​ក្នុង​ព្រះ‌រាជ្យ*​ព្រះ‌ជាម្ចាស់​បាន។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ណា​មិន​ព្រម​ទទួល​ព្រះ‌រាជ្យ​ព្រះ‌ជាម្ចាស់ ដូច​ក្មេង​តូច​មួយ​ទទួល​ទេ អ្នក​នោះ​មិន​អាច​ចូល​ក្នុង​ព្រះ‌រាជ្យ​ព្រះអង្គ​ឡើយ»។ បន្ទាប់​មក ព្រះអង្គ​ឱប​ក្មេង​ទាំង​នោះ រួច​ប្រទាន​ពរ​ឲ្យ​ពួក​វា ដោយ​ដាក់​ព្រះ‌ហស្ដ​ពី​លើ។

ចែក​រំលែក
អាន ម៉ាកុស 10

ម៉ាកុស 10:13-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រួច​មាន​គេ​នាំ​ក្មេង​តូចៗ​មក​ថ្វាយ​ទ្រង់​ពាល់ ប៉ុន្តែ​ពួក​សិស្ស​បន្ទោស​ដល់​ពួក​អ្នក​ដែល​នាំ​វា​មក កាល​ព្រះ‌យេស៊ូវ​បាន​ឃើញ នោះ​ទ្រង់​គ្នាន់​ក្នុង​ព្រះ‌ហឫទ័យ ក៏​មាន​បន្ទូល​ទៅ​គេ​ថា ទុក​ឲ្យ​កូន​ក្មេង​មក​ឯ​ខ្ញុំ​ចុះ កុំ​ឃាត់​វា​ឡើយ ដ្បិត​នគរ​ព្រះ​មាន​សុទ្ធ​តែ​មនុស្ស​ដូច​វា​រាល់​គ្នា​ដែរ ហើយ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​ណា​ដែល​មិន​ទទួល​នគរ​ព្រះ​ដូច​ជា​កូន​ក្មេង​១​នេះ នោះ​មិន​បាន​ចូល​ទៅ​ក្នុង​នគរ​នោះ​ឡើយ ទ្រង់​ក៏​ឱប​វា​រាល់​គ្នា ហើយ​ដាក់​ព្រះ‌ហស្ត​លើ ទាំង​ប្រទាន​ពរ​ឲ្យ​ផង។

ចែក​រំលែក
អាន ម៉ាកុស 10