មីកា 1:2-4
មីកា 1:2-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ជនជាតិទាំងឡាយអើយ ចូរស្តាប់ទាំងអស់គ្នាចុះ ឱផែនដី និងសព្វសារពើដែលនៅផែនដីអើយ ចូរប្រុងស្តាប់ចុះ ហើយបើកឱកាសឲ្យព្រះអម្ចាស់យេហូវ៉ា ធ្វើបន្ទាល់ទាស់នឹងឯងរាល់គ្នា គឺឲ្យព្រះអម្ចាស់ធ្វើបន្ទាល់ ពីព្រះវិហារបរិសុទ្ធរបស់ព្រះអង្គ។ មើល៍! ព្រះយេហូវ៉ាកំពុងយាងចេញពីទីកន្លែងរបស់ព្រះអង្គ យាងចុះមកជាន់លើទីខ្ពស់ទាំងប៉ុន្មាននៃផែនដីដែរ។ ភ្នំទាំងប៉ុន្មាននឹងរលាយពីក្រោមព្រះអង្គទៅ ច្រកភ្នំទាំងប៉ុន្មាន នឹងសញ្ជែកចេញ ដូចជាក្រមួនដែលត្រូវភ្លើង ហើយដូចទឹកដែលចាក់ចុះតាមទីចោត។
មីកា 1:2-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ជាតិសាសន៍ទាំងអស់អើយ ចូរនាំគ្នាស្ដាប់! ផែនដី និងអ្វីៗដែលរស់នៅលើផែនដីអើយ ចូរយកចិត្តទុកដាក់ស្ដាប់! ព្រះជាអម្ចាស់ចោទប្រកាន់អ្នករាល់គ្នា ពីទីសក្ការៈដ៏វិសុទ្ធរបស់ព្រះអង្គ។ ព្រះអម្ចាស់យាងចេញពីព្រះដំណាក់ចុះមក ព្រះអង្គយាងនៅតាមទីខ្ពស់នៃផែនដី។ ភ្នំទាំងឡាយស្រុតចុះនៅក្រោមព្រះបាទា ហើយជ្រលងភ្នំទាំងឡាយក៏ត្រូវរលាយ ដូចក្រមួនរលាយនៅមុខភ្លើង ឬដូចទឹកហូរចុះតាមជម្រាលភ្នំដែរ។
មីកា 1:2-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ម្នាលជនជាតិទាំងឡាយអើយ ចូរស្តាប់ទាំងអស់គ្នាចុះ ឱផែនដី នឹងសព្វសារពើដែលនៅផែនដីអើយ ចូរប្រុងស្តាប់ចុះ ហើយបើកឱកាសឲ្យព្រះអម្ចាស់យេហូវ៉ា ធ្វើបន្ទាល់ទាស់នឹងឯងរាល់គ្នា គឺឲ្យព្រះអម្ចាស់ធ្វើបន្ទាល់ពីព្រះវិហារបរិសុទ្ធរបស់ទ្រង់ ដ្បិតមើល ព្រះយេហូវ៉ា ទ្រង់កំពុងយាងចេញពីទីកន្លែងរបស់ទ្រង់ ក៏នឹងយាងចុះមកជាន់លើទីខ្ពស់ទាំងប៉ុន្មាននៃផែនដីដែរ អស់ទាំងភ្នំនឹងរលាយពីក្រោមទ្រង់ទៅ ឯច្រកភ្នំទាំងប៉ុន្មាន នឹងសញ្ជែកចេញ ដូចជាក្រមួនដែលត្រូវភ្លើង ហើយដូចទឹកដែលចាក់ចុះតាមទីចោត