ម៉ាថាយ 9:30-32
ម៉ាថាយ 9:30-32 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ភ្នែករបស់គេក៏ភ្លឺឡើង។ ព្រះយេស៊ូវហាមប្រាមគេយ៉ាងតឹងរ៉ឹងថា៖ «ចូរប្រយ័ត្ន កុំឲ្យអ្នកណាដឹងការនេះឡើយ»។ ប៉ុន្តែ គេចេញទៅ ហើយផ្សព្វផ្សាយឲ្យគេដឹងអំពីព្រះអង្គពាសពេញស្រុកនោះទាំងមូល។ ក្រោយពេលអ្នកទាំងពីរចេញផុតទៅ មានគេនាំមនុស្សគម្នាក់ ដែលមានអារក្សចូលមករកព្រះអង្គ។
ម៉ាថាយ 9:30-32 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលនោះ ភ្នែករបស់គេក៏ភ្លឺ។ ព្រះយេស៊ូហាមប្រាមគេយ៉ាងតឹងតែងថា៖ «ចូរប្រយ័ត្ន កុំឲ្យនរណាដឹងឡើយ»។ ប៉ុន្តែ បុរសទាំងពីរចេញទៅផ្សព្វផ្សាយរឿងនោះឲ្យគេដឹងពាសពេញស្រុក។ លុះអ្នកទាំងពីរចេញផុតទៅ មានគេនាំមនុស្សគម្នាក់ដែលមានអារក្សចូល មកគាល់ព្រះយេស៊ូ។
ម៉ាថាយ 9:30-32 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ភ្នែកគេក៏បានភ្លឺឡើង រួចទ្រង់ហាមផ្តាច់ថា នែ កុំឲ្យអ្នកណាដឹងការនេះឲ្យសោះហ្នះ តែកាលគេចេញទៅហើយ នោះក៏ផ្សាយប្រាប់ពីទ្រង់ សុសសាយពេញក្នុងស្រុកនោះ។ កំពុងដែលអ្នកទាំង២ចេញទៅ នោះមានគេនាំមនុស្សគ ដែលមានអារក្សចូល មកឯទ្រង់