ម៉ាថាយ 8:30-33

ម៉ាថាយ 8:30-33 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​នោះ នៅ​ឆ្ងាយ​ពី​ពួក​គេ​បន្តិច មាន​ជ្រូក​មួយ​ហ្វូង​ធំ​កំពុង​រក​ស៊ី។ ពួក​អារក្ស​បាន​អង្វរ​ព្រះ‌អង្គ​ថា៖ «បើ​ទ្រង់​បណ្តេញ​យើង សូម​បញ្ជូន​យើង​ចូល​ទៅ​ក្នុង​ហ្វូង​ជ្រូក​នោះ​ទៅ»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​វា​ថា៖ «ទៅ​ចុះ!» អារក្ស​ក៏​ចេញ​ទៅ ហើយ​ចូល​ទៅ​ក្នុង​ហ្វូង​ជ្រូក។ រំពេច​នោះ ស្រាប់​តែ​ហ្វូង​ជ្រូក​ទាំង​ហ្វូង​ក៏​បោល​ចុះ​តាម​ចំណោត​ច្រាំង ចូល​ទៅ​ក្នុង​សមុទ្រ ហើយ​លង់​ទឹក​ងាប់​អស់​ទៅ។ ពួក​អ្នក​ថែ​រក្សា​ហ្វូង​ជ្រូក ក៏​នាំ​គ្នា​រត់​ចូល​ទៅ​ក្នុង​ក្រុង ហើយ​រៀប​រាប់​ប្រាប់​ពី​ការ​ទាំង​ប៉ុន្មាន រួម​ទាំង​ហេតុ‌ការណ៍​ដែល​បាន​កើត​ឡើង​ដល់​បុរស​អារក្ស​ចូល​នោះ​ដែរ។

ចែក​រំលែក
អាន ម៉ាថាយ 8

ម៉ាថាយ 8:30-33 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​ឆ្ងាយ​ពី​នោះ​បន្តិច មាន​ជ្រូក​មួយ​ហ្វូង​ធំ​កំពុង​រក​ស៊ី។ ពួក​អារក្ស​អង្វរ​ព្រះ‌យេស៊ូ​ថា៖ «បើ​ព្រះអង្គ​ចង់​ដេញ​យើង​ខ្ញុំ សូម​បញ្ជូន​យើង​ខ្ញុំ​ឲ្យ​ចូល​ទៅ​ក្នុង​ជ្រូក​មួយ​ហ្វូង​នេះ​ទៅ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​អារក្ស​ថា៖ «ទៅ​ចុះ!»។ ពួក​អារក្ស​ក៏​ចេញ​ពី​បុរស​ទាំង​ពីរ ចូល​ទៅ​ក្នុង​ជ្រូក។ ពេល​នោះ ហ្វូង​ជ្រូក​បោល​ចុះ​តាម​ជម្រាល​ភ្នំ តម្រង់​ទៅ​សមុទ្រ លង់​ទឹក​ងាប់​អស់​ទៅ។ អ្នក​ថែ‌រក្សា​ហ្វូង​ជ្រូក​នាំ​គ្នា​យក​រឿង​អស់​ទាំង​នេះ​រត់​ទៅ​ប្រាប់​អ្នក​ភូមិ ព្រម​ទាំង​រៀប​រាប់​ហេតុ‌ការណ៍​អំពី​បុរស​អារក្ស​ចូល​ទាំង​ពីរ​នាក់​នោះ​ផង។

ចែក​រំលែក
អាន ម៉ាថាយ 8

ម៉ាថាយ 8:30-33 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រីឯ​នៅ​ទី​ដែល​ឆ្ងាយ​ពី​វា នោះ​មាន​ហ្វូង​ជ្រូក​យ៉ាង​ធំ​កំពុង​តែ​រក​ស៊ី ហើយ​ពួក​អារក្ស​នោះ​ក៏​ទូល​អង្វរ​ទ្រង់​ថា បើ​ទ្រង់​បណ្តេញ​យើង សូម​អនុញ្ញាត​ឲ្យ​យើង​ចូល​ទៅ​នៅ​ក្នុង​ហ្វូង​ជ្រូក​នោះ​ចុះ ទ្រង់​មាន​បន្ទូល​តប​ថា ទៅ​ចុះ វា​ក៏​ចេញ​ទៅ​ចូល​ក្នុង​ហ្វូង​ជ្រូក រួច​ជ្រូក​នាំ​គ្នា​បោល​ម្នីម្នា​តាម​ភ្នំ​ចោត ធ្លាក់​ទៅ​ក្នុង​សមុទ្រ លង់​ទឹក​ស្លាប់​ទាំង​អស់​ទៅ ឯ​ពួក​អ្នក​ដែល​ឃ្វាល​វា គេ​នាំ​គ្នា​រត់​ចូល​ទៅ​ក្នុង​ទី​ក្រុង​រ៉ាយ‌រ៉ាប់​ប្រាប់​ពី​គ្រប់​ការ​ទាំង​នោះ ហើយ​ពី​មនុស្ស​២​នាក់​ដែល​មាន​អារក្ស​ចូល​ផង

ចែក​រំលែក
អាន ម៉ាថាយ 8