ម៉ាថាយ 6:31-32 - Compare All Versions

ម៉ាថាយ 6:31-32 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

ដូច្នេះ កុំ​ខ្វល់‌ខ្វាយ​ថា តើ​យើង​មាន​អ្វី​បរិ‌ភោគ មាន​អ្វី​ផឹក ឬ​មាន​អ្វី​ស្លៀក​ពាក់​នោះ​ឡើយ ដ្បិត​សាសន៍​ដទៃ​ទេ ដែល​ខំ​ស្វះ‌ស្វែង​រក​តែ​របស់​អស់​ទាំង​នោះ ឯ​ព្រះ‌វរបិតា​របស់​អ្នក​រាល់​គ្នា​ដែល​គង់​នៅ​ស្ថាន‌សួគ៌ ទ្រង់​ជ្រាប​ហើយ​ថា អ្នក​រាល់​គ្នា​ត្រូវ​ការ​របស់​អស់​ទាំង​នោះ​ដែរ។

ចែក​រំលែក
ម៉ាថាយ 6 គកស១៦

ម៉ាថាយ 6:31-32 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

ហេតុ​នេះ កុំ​ខ្វល់​ខ្វាយ​ដោយ​ពោល​ថា “យើង​នឹង​មាន​អ្វី​បរិភោគ មាន​អ្វី​ស្លៀក​ពាក់”​នោះ​ឡើយ ដ្បិត​មាន​តែ​សាសន៍​ដទៃ​ប៉ុណ្ណោះ​ទេ ដែល​ខំ​ស្វះ‌ស្វែង​រក​របស់​ទាំង​នោះ។ រីឯ​ព្រះ‌បិតា​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ ព្រះអង្គ​ជ្រាប​នូវ​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ការ។

ចែក​រំលែក
ម៉ាថាយ 6 គខប

ម៉ាថាយ 6:31-32 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

ដូច្នេះ កុំ​ឲ្យ​ខ្វល់‌ខ្វាយ​ថា តើ​ត្រូវ​បរិភោគ​អ្វី ឬ​ស្លៀក‌ពាក់​អ្វី​នោះ​ឡើយ ដ្បិត​គឺ​ជា​សាសន៍​ដទៃ​ទេ​តើ ដែល​ខំ​ស្វែង​រក​របស់​ទាំង​នោះ​វិញ ឯ​ព្រះវរ‌បិតា​នៃ​អ្នក​រាល់​គ្នា ដែល​គង់​នៅ​ស្ថាន‌សួគ៌ ទ្រង់​ជ្រាប​ហើយ ថា​អ្នក​រាល់​គ្នា​ត្រូវ​ការ​នឹង​របស់​ទាំង​នោះ​ដែរ

ចែក​រំលែក
ម៉ាថាយ 6 ពគប