ម៉ាថាយ 6:22-23
ម៉ាថាយ 6:22-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
«ភ្នែកជាចង្កៀងរបស់រូបកាយ ដូច្នេះ បើភ្នែកអ្នកល្អ រូបកាយអ្នកទាំងមូលនឹងមានពេញដោយពន្លឺ តែបើភ្នែកអ្នកមិនល្អវិញ រូបកាយអ្នកទាំងមូល នឹងមានពេញដោយសេចក្តីងងឹត។ ដូច្នេះ បើពន្លឺនៅក្នុងអ្នក ជាសេចក្តីងងឹតទៅហើយ ចុះសេចក្តីងងឹតនោះនឹងសូន្យសុងយ៉ាងណាទៅ!»
ម៉ាថាយ 6:22-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«ភ្នែកប្រៀបបាននឹងចង្កៀងរបស់រូបកាយ បើភ្នែកអ្នកនៅភ្លឺល្អ រូបកាយអ្នកទាំងមូលក៏ភ្លឺដែរ តែបើភ្នែកអ្នកងងឹតវិញ រូបកាយអ្នកទាំងមូលក៏ងងឹតដែរ។ ប្រសិនបើពន្លឺនៅក្នុងអ្នកត្រឡប់ទៅជាងងឹតប៉ុណ្ណឹងទៅហើយ នោះមិនដឹងជាសេចក្ដីងងឹតនឹងទៅជាសូន្យសុង ដល់កម្រិតណាទៀតទេ»។
ម៉ាថាយ 6:22-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯចង្កៀងរបស់រូបកាយ គឺជាភ្នែក ដូច្នេះ បើភ្នែកអ្នកល្អ នោះរូបកាយអ្នកទាំងមូលនឹងបានភ្លឺ តែបើភ្នែកអ្នកអាក្រក់វិញ នោះរូបកាយអ្នកទាំងមូល នឹងត្រូវងងឹតសូន្យ យ៉ាងនោះ បើពន្លឺដែលនៅក្នុងខ្លួនអ្នក ជាសេចក្ដីងងឹតហើយ ចុះសេចក្ដីងងឹតនោះនឹងបានជាខ្លាំងអម្បាលម៉ានទៅហ្ន៎។