ម៉ាថាយ 6:11-15

ម៉ាថាយ 6:11-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

សូម​ប្រទាន​អាហារ​ដែល​យើង​ខ្ញុំ​ត្រូវ​ការ​នៅ​ថ្ងៃ​នេះ។ សូម​អត់​ទោស​កំហុស​របស់​យើង​ខ្ញុំ ដូច​យើង​ខ្ញុំ​បាន​អត់​ទោស ដល់​អស់​អ្នក​ដែល​ធ្វើ​ខុស​នឹង​យើង​ខ្ញុំ​ដែរ។ សូម​កុំ​នាំ​យើង​ខ្ញុំ​ទៅ​ក្នុង​សេចក្តី​ល្បួង​ឡើយ តែ​សូម​ប្រោស​យើង​ខ្ញុំ​ឲ្យ​រួច​ពី​អា​កំណាច​វិញ [ដ្បិត​រាជ្យ ព្រះ‌ចេស្តា និង​សិរី​ល្អ​ជា​របស់​ព្រះ‌អង្គ នៅ​អស់‌កល្ប​ជានិច្ច។ អាម៉ែន។] ដ្បិត​បើ​អ្នក​រាល់​គ្នា​អត់​ទោស​ចំពោះ​អំពើ​រំលង ដែល​មនុស្ស​បាន​ប្រព្រឹត្ត​នឹង​អ្នក ព្រះ‌វរបិតា​របស់​អ្នក ដែល​គង់​នៅ​ស្ថាន‌សួគ៌ ទ្រង់​ក៏​នឹង​អត់​ទោស​ឲ្យ​អ្នក​រាល់​គ្នា​ដែរ។ ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​មិន​អត់​ទោស​ឲ្យ​គេ​ទេ ព្រះ‌វរបិតា​របស់​អ្នក ទ្រង់​ក៏​នឹង​មិន​អត់​ទោស ចំពោះ​អំពើ​រំលង​ឲ្យ​អ្នក​រាល់​គ្នា​ដែរ»។

ចែក​រំលែក
អាន ម៉ាថាយ 6

ម៉ាថាយ 6:11-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

សូម​ប្រទាន​អាហារ ដែល​យើង​ខ្ញុំ​ត្រូវ​ការ​នៅ​ថ្ងៃ​នេះ។ សូម​អត់‌ទោស​ឲ្យ​យើង​ខ្ញុំ ដូច​យើង​ខ្ញុំ​អត់‌ទោស​ឲ្យ អស់​អ្នក​ដែល​បាន​ប្រព្រឹត្ត​ខុស​នឹង​យើង​ខ្ញុំ។ សូម​កុំ​បណ្ដោយ​ឲ្យ​យើង​ខ្ញុំ ចាញ់​ការ​ល្បួង​ឡើយ តែ​សូម​រំដោះ​យើង​ខ្ញុំ​ឲ្យ​រួច​ពី​មារ*​កំណាច [ដ្បិត​ព្រះអង្គ​គ្រង​រាជ្យ ព្រះអង្គ​មាន​ឫទ្ធា‌នុភាព និង​សិរី‌រុងរឿង អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ អាម៉ែន។] បើ​អ្នក​រាល់​គ្នា​អត់‌ទោស​ឲ្យ​មនុស្ស​លោក ព្រះ‌បិតា​របស់​អ្នក​រាល់​គ្នា​នៅ​ស្ថាន​បរម‌សុខ* ក៏​អត់‌ទោស​ឲ្យ​អ្នក​រាល់​គ្នា​ដែរ។ ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​មិន​អត់‌ទោស​ឲ្យ​មនុស្ស​លោក​ទេ​នោះ ព្រះ‌បិតា​របស់​អ្នក​រាល់​គ្នា​ក៏​មិន​អត់‌ទោស​ឲ្យ​អ្នក​រាល់​គ្នា​ដែរ»។

ចែក​រំលែក
អាន ម៉ាថាយ 6

ម៉ាថាយ 6:11-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

សូម​ប្រទាន​អាហារ​ដែល​យើង​ខ្ញុំ​ត្រូវ​ការ​នៅ​ថ្ងៃ​នេះ សូម​អត់​ទោស​សេចក្ដី​កំហុស​របស់​យើង​ខ្ញុំ ដូច​ជា​យើង​ខ្ញុំ​បាន​អត់​ទោស ដល់​អស់​អ្នក​ដែល​ធ្វើ​ខុស​នឹង​យើង​ខ្ញុំ​ដែរ សូម​កុំ​នាំ​យើង​ខ្ញុំ​ទៅ​ក្នុង​សេចក្ដី​ល្បួង​ឡើយ តែ​សូម​ប្រោស​ឲ្យ​យើង​ខ្ញុំ​រួច​ពី​សេចក្ដី​អាក្រក់​វិញ ដ្បិត​រាជ្យ ព្រះ‌ចេស្តា នឹង​សិរី‌ល្អ​ជា​របស់​ផង​ទ្រង់ នៅ​អស់‌កល្ប​ជានិច្ច អាម៉ែន ដ្បិត​បើ​អ្នក​រាល់​គ្នា​អត់​ទោស​ចំពោះ​ការ​រំលង​ច្បាប់ ដែល​មនុស្ស​លោក​ប្រព្រឹត្ត​ធ្វើ នោះ​ព្រះវរ‌បិតា​នៃ​អ្នក ដែល​គង់​នៅ​ស្ថាន‌សួគ៌ ទ្រង់​នឹង​អត់​ទោស​ឲ្យ​អ្នក​រាល់​គ្នា​ដែរ តែ​បើ​អ្នក​រាល់​គ្នា​មិន​អត់​ទោស ចំពោះ​ការ​រំលង​ច្បាប់​ឲ្យ​គេ​ទេ នោះ​ព្រះវរ‌បិតា​នៃ​អ្នក ទ្រង់​ក៏​មិន​អត់​ទោស ចំពោះ​ការ​រំលង​ច្បាប់ ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ធ្វើ​ដែរ។

ចែក​រំលែក
អាន ម៉ាថាយ 6

ម៉ាថាយ 6:11-15

ម៉ាថាយ 6:11-15 គខប