ម៉ាថាយ 5:33-37

ម៉ាថាយ 5:33-37 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

«មួយ​ទៀត អ្នក​រាល់​គ្នា​បាន​ឮ​សេចក្តី​ដែល​ថ្លែង​ប្រាប់​ដល់​មនុស្ស​ពី​បុរាណ​ថា "កុំ​ស្បថ​កុហក​ឲ្យ​សោះ ប៉ុន្តែ ត្រូវ​ធ្វើ​តាម​សម្បថ ដែល​អ្នក​បាន​ស្បថ​នឹង​ព្រះ‌អម្ចាស់" ។ ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​ស្បថ​ឲ្យ​សោះ ទោះ​ជា​ស្បថ​នឹង​ស្ថាន‌សួគ៌​ក្តី ព្រោះ​ស្ថាន‌សួគ៌​ជា​បល្ល័ង្ក​របស់​ព្រះ ឬ​ស្បថ​នឹង​ផែនដី​ក្តី ព្រោះ​ផែនដី​ជា​កំណល់​កល់​ព្រះ‌បាទា​ព្រះ‌អង្គ ទោះ​ជា​ស្បថ​នឹង​ក្រុង​យេរូ‌សាឡិម​ក្តី ព្រោះ​យេរូ‌សាឡិម​ជា​ក្រុង​របស់​ស្តេច​ដ៏​ធំ។ កុំ​ស្បថ​នឹង​ក្បាល​របស់​អ្នក ដ្បិត​អ្នក​មិន​អាច​ធ្វើ​ឲ្យ​សក់​មួយ​សរសៃ​ទៅ​ជា​ស ឬ​ជា​ខ្មៅ​បាន​ឡើយ ត្រូវ​ឲ្យ​ពាក្យ​របស់​អ្នក មែន​គឺ​មែន ទេ​គឺ​ទេ សេចក្តី​ណា​ដែល​លើស​ពី​នេះ សុទ្ធ​តែ​មក​ពី​អា​កំណាច​ទាំង​អស់»។

ចែក​រំលែក
អាន ម៉ាថាយ 5

ម៉ាថាយ 5:33-37 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

«អ្នក​រាល់​គ្នា​ធ្លាប់​បាន​ឮ​សេចក្ដី​ដែល​មាន​ថ្លែង​ប្រាប់​បុព្វ​បុរស*​ថា: “កុំ​បំភ្លេច​ពាក្យ​សម្បថ​ចោល​ឡើយ។ ត្រូវ​តែ​ធ្វើ​តាម​គ្រប់​ពាក្យ​ដែល​អ្នក​បាន​ស្បថ​នឹង​ព្រះ‌អម្ចាស់” ។ រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​ស្បថ​ឲ្យ​សោះ កុំ​ស្បថ​ដោយ​យក​មេឃ​ជា​សាក្សី​ឡើយ ព្រោះ​មេឃ​ជា​បល្ល័ង្ក​របស់​ព្រះ‌ជាម្ចាស់ ក៏​កុំ​ស្បថ​ដោយ​យក​ផែនដី​ជា​សាក្សី​ដែរ ព្រោះ​ផែនដី​ជា​កំណល់​ទ្រ​ព្រះ‌បាទា​របស់​ព្រះអង្គ។ កុំ​ស្បថ​ដោយ​យក​ក្រុង​យេរូ‌សាឡឹម​ជា​សាក្សី ព្រោះ​យេរូ‌សាឡឹម​ជា​ក្រុង​របស់​ព្រះ‌មហា‌ក្សត្រ​ដ៏​ឧត្ដម។ កុំ​ស្បថ​ដោយ​យក​ក្បាល​អ្នក​ជា​សាក្សី ព្រោះ​អ្នក​ពុំ​អាច​ធ្វើ​ឲ្យ​សក់​របស់​អ្នក​ទៅ​ជា​ស ឬ​ខ្មៅ​បាន​ឡើយ សូម្បី​តែ​មួយ​សរសៃ​ក៏​ពុំ​បាន​ផង។ ត្រូវ​និយាយ​ឲ្យ​ទៀង​ទាត់ បើ “មែន” ឲ្យ​ប្រាកដ​ជា “មែន” បើ “ទេ” ឲ្យ​ប្រាកដ​ជា“ទេ”។ រីឯ​ពាក្យ​ពន្លើស សុទ្ធ​តែ​មក​ពី​មារ​កំណាច​ទាំង​អស់»។

ចែក​រំលែក
អាន ម៉ាថាយ 5

ម៉ាថាយ 5:33-37 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

មួយ​ទៀត អ្នក​រាល់​គ្នា​បាន​ឮ​សេចក្ដី ដែល​សំដែង​មក​ដល់​មនុស្ស​ពី​ដើម​ថា «កុំ​ឲ្យ​ស្បថ​កុហក​ឡើយ គឺ​ត្រូវ​ឲ្យ​ធ្វើ​សំរេច​តាម​គ្រប់​ទាំង​សេចក្ដី ដែល​ស្បថ​នឹង​ព្រះ‌អម្ចាស់» ប៉ុន្តែ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​ឲ្យ​ស្បថ​ឲ្យ​សោះ ទោះ​នឹង​ស្ថាន‌សួគ៌​ក្តី ព្រោះ​ជា​បល្ល័ង្ក​នៃ​ព្រះ ទោះ​នឹង​ផែនដី​ក្តី ព្រោះ​ជា​កំណល់​កល់​ព្រះ‌បាទ​ទ្រង់ ទោះ​នឹង​ក្រុង​យេរូ‌សាឡិម​ក្តី ព្រោះ​ជា​ក្រុង​នៃ​ស្តេច​ធំ ក៏​កុំ​ឲ្យ​ស្បថ​នឹង​ក្បាល​អ្នក​ដែរ ពី​ព្រោះ​អ្នក​នឹង​ធ្វើ​ឲ្យ​សក់​១​សរសៃ​ត្រឡប់​ទៅ​ជា​ស​ឬ​ជា​ខ្មៅ​ពុំ​បាន​ទេ ត្រូវ​ឲ្យ​ចេញ​សំដី​ថា​តែ​មែនៗ ឬ ទេៗ ប៉ុណ្ណោះ សេចក្ដី​ណា​ដែល​លើស​អំពី​នោះ​ទៅ នោះ​មក​តែ​ពី​អា​កំណាច​ទេ។

ចែក​រំលែក
អាន ម៉ាថាយ 5