ម៉ាថាយ 5:23-26

ម៉ាថាយ 5:23-26 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដូច្នេះ កាល​ណា​អ្នក​យក​តង្វាយ​មក​ថ្វាយ​នៅ​នឹង​អាសនា ហើយ​នៅ​ទី​នោះ អ្នក​នឹក​ឃើញ​ថា បង‌ប្អូន​ណា​មាន​ហេតុ​អ្វី​ទាស់​នឹង​អ្នក នោះ​ត្រូវ​ទុក​តង្វាយ​របស់​អ្នក​នៅ​មុខ​អាសនា ហើយ​ទៅ​ជា​នា​នឹង​បង‌ប្អូន​ជា​មុន​សិន រួច​សឹម​មក​ថ្វាយ​តង្វាយ​របស់​អ្នក។ ចូរ​ទៅ​ស្រុះ​ស្រួល​ជា​មួយ​ដើម​ចោទ​ជា​ប្រញាប់ កាល​អ្នក​កំពុង​តែ​ដើរ​តាម​ផ្លូវ​ទៅ​តុលាការ​ជា​មួយ​អ្នក​នោះ ក្រែង​ដើម​ចោទ​បញ្ជូន​អ្នក​ទៅ​ចៅ​ក្រម ហើយ​ចៅ​ក្រម​ប្រគល់​អ្នក​ទៅ​ឲ្យ​ពួក​ឆ្មាំ រួច​អ្នក​នឹង​ត្រូវ​ជាប់​គុក។ ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា អ្នក​នឹង​ចេញ​ពី​ទី​នោះ​មិន​រួច​ឡើយ រហូត​ទាល់​តែ​អ្នក​សង​គេ​គ្រប់​ចំនួន ឥត​ខ្វះ​មួយ​សេន»។

ចែក​រំលែក
អាន ម៉ាថាយ 5

ម៉ាថាយ 5:23-26 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ដូច្នេះ កាល​ណា​អ្នក​យក​តង្វាយ​ទៅ​ថ្វាយ​ព្រះ‌ជាម្ចាស់ ហើយ​នៅ​ទី​នោះ អ្នក​នឹក​ឃើញ​ថា​បងប្អូន​ណា​ម្នាក់​មាន​ទំនាស់​នឹង​អ្នក ចូរ​ទុក​តង្វាយ​របស់​អ្នក​នៅ​កន្លែង​ថ្វាយ​តង្វាយ ហើយ​ទៅ​ស្រុះ‌ស្រួល​នឹង​បងប្អូន​របស់​អ្នក​ជា​មុន​សិន រួច​សឹម​វិល​មក​ថ្វាយ​តង្វាយ​របស់​អ្នក​វិញ។ កាល​ណា​អ្នក​ធ្វើ​ដំណើរ​ទៅ​តុលា​ការ​ជា​មួយ​គូ‌វិវាទ​របស់​អ្នក ចូរ​ស្រុះ‌ស្រួល​ជា​មួយ​អ្នក​នោះ​ជា​ប្រញាប់ ក្រែង​លោ​គេ​បញ្ជូន​អ្នក​ទៅ​ចៅ‌ក្រម ចៅ‌ក្រម​បញ្ជូន​អ្នក​ទៅ​នគរ‌បាល ហើយ​អ្នក​ត្រូវ​ជាប់​គុក។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​ដឹង​ច្បាស់​ថា ដរាប​ណា​អ្នក​មិន​បាន​បង់​ប្រាក់​ពិន័យ​គ្រប់​ចំនួន ឥត​ខ្វះ​មួយ​សេន​ទេ​នោះ អ្នក​នឹង​មិន​រួច​ខ្លួន​ឡើយ»។

ចែក​រំលែក
អាន ម៉ាថាយ 5

ម៉ាថាយ 5:23-26 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច្នេះ បើ​កាល​ណា​អ្នក​នាំ​យក​ដង្វាយ​មក​ដល់​អាសនា ហើយ​នៅ​ទី​នោះ​អ្នក​នឹក​ឃើញ​ថា បង​ប្អូន​ណា​មាន​ហេតុ​អ្វី​ទាស់​នឹង​អ្នក នោះ​ត្រូវ​ទុក​ដង្វាយ​របស់​អ្នក​នៅ​មុខ​អាសនា ហើយ​ទៅ​រក​ជា​នឹង​បង​ប្អូន​ជា​មុន​សិន រួច​សឹម​មក​ថ្វាយ​ដង្វាយ​អ្នក​ចុះ ចូរ​ឲ្យ​អ្នក​ជា​ស្រុះ‌ស្រួល នឹង​អ្នក​ដើម​ចោទ​វិញ​ជា​ប្រញាប់ ដែល​កំពុង​តែ​ដើរ​តាម​ផ្លូវ​ជា​មួយ​គ្នា ក្រែង​គេ​បញ្ជូន​អ្នក​ទៅ​ឯ​ចៅ‌ក្រម ហើយ​ចៅ‌ក្រម​ប្រគល់​អ្នក​ទៅ​នាយ​ភូឃុំ រួច​អ្នក​ត្រូវ​ជាប់​គុក ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ដែល​អ្នក​នៅ​ខ្វះ​តែ​១​សេន នឹង​សង​គេ​ឲ្យ​គ្រប់ នោះ​នឹង​ចេញ​ពី​ទី​នោះ​មិន​រួច​ឡើយ។

ចែក​រំលែក
អាន ម៉ាថាយ 5