ម៉ាថាយ 5:19
ម៉ាថាយ 5:19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ អ្នកណាដែលរំលងបទបញ្ជាណាមួយ សូម្បីយ៉ាងតូចបំផុត ក្នុងចំណោមបទបញ្ជាទាំងនេះ ហើយបង្រៀនមនុស្សឲ្យធ្វើតាម នោះនឹងត្រូវហៅថាជាអ្នកតូចបំផុតក្នុងព្រះរាជ្យនៃស្ថានសួគ៌ តែអ្នកណាដែលប្រព្រឹត្តតាម ហើយបង្រៀនបទបញ្ជាទាំងនេះ នោះនឹងត្រូវហៅថាជាអ្នកធំក្នុងព្រះរាជ្យនៃស្ថានសួគ៌វិញ។
ម៉ាថាយ 5:19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
អ្នកណាល្មើសបទបញ្ជាតូចមួយនេះ ហើយបង្រៀនអ្នកផ្សេងឲ្យធ្វើតាម អ្នកនោះនឹងមានឋានៈតូចជាងគេ ក្នុងព្រះរាជ្យ*នៃស្ថានបរមសុខ។ ផ្ទុយទៅវិញ អ្នកណាប្រព្រឹត្តតាមបទបញ្ជាទាំងនេះ ហើយបង្រៀនអ្នកផ្សេងឲ្យប្រព្រឹត្តតាម អ្នកនោះនឹងមានឋានៈធំក្នុងព្រះរាជ្យនៃស្ថានបរមសុខ។
ម៉ាថាយ 5:19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ អ្នកណាដែលនឹងរំលងបទណាមួយ សូម្បីយ៉ាងតូចបំផុត ក្នុងបញ្ញត្តទាំងនេះ ហើយបង្រៀនមនុស្សឲ្យធ្វើដូច្នោះដែរ នោះនឹងត្រូវហៅជាអ្នកតូចបំផុតក្នុងនគរស្ថានសួគ៌ តែអ្នកណាដែលកាន់តាម ហើយបង្រៀនចំពោះបញ្ញត្តទាំងនេះ នោះនឹងបានហៅជាអ្នកធំក្នុងនគរស្ថានសួគ៌វិញ