ម៉ាថាយ 5:17-19

ម៉ាថាយ 5:17-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

«កុំ​នឹក​ស្មាន​ថា ខ្ញុំ​មក​ដើម្បី​លុប​បំបាត់​ក្រឹត្យ‌វិន័យ ឬ​គម្ពីរ​ហោរា​ចោល​ឡើយ ខ្ញុំ​មិន​មែន​មក​ដើម្បី​លុប​បំបាត់​ចោល​ទេ គឺ​មក​ដើម្បី​ធ្វើ​ឲ្យ​សម្រេច​វិញ ។ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ដរាប​ណា​ផ្ទៃ​មេឃ និង​ផែនដី​នៅ​ស្ថិត‌ស្ថេរ នោះ​គ្មាន​ក្បៀស ឬ​បន្តក់​ណា​មួយ​នៅ​ក្នុង​ក្រឹត្យ‌វិន័យ​ត្រូវ​បាត់​ឡើយ គឺ​រហូត​ទាល់​តែ​គ្រប់​ទាំង​អស់​បាន​សម្រេច។ ដូច្នេះ អ្នក​ណា​ដែល​រំលង​បទ‌បញ្ជា​ណា​មួយ សូម្បី​យ៉ាង​តូច​បំផុត ក្នុង​ចំណោម​បទ‌បញ្ជា​ទាំង​នេះ ហើយ​បង្រៀន​មនុស្ស​ឲ្យ​ធ្វើ​តាម នោះ​នឹង​ត្រូវ​ហៅ​ថា​ជា​អ្នក​តូច​បំផុត​ក្នុង​ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌ តែ​អ្នក​ណា​ដែល​ប្រព្រឹត្ត​តាម ហើយ​បង្រៀន​បទ‌បញ្ជា​ទាំង​នេះ នោះ​នឹង​ត្រូវ​ហៅ​ថា​ជា​អ្នក​ធំ​ក្នុង​ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌​វិញ។

ចែក​រំលែក
អាន ម៉ាថាយ 5

ម៉ាថាយ 5:17-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

«សុំ​កុំ​នឹក​ស្មាន​ថា ខ្ញុំ​មក​លុប​បំបាត់​គម្ពីរ‌វិន័យ ឬ​គម្ពីរ​ព្យាការី*​ចោល​ឡើយ។ ខ្ញុំ​មិន​មែន​មក​លុប​បំបាត់​ទេ គឺ​ខ្ញុំ​មក​ធ្វើ​ឲ្យ​គម្ពីរ​មាន​អត្ថ‌ន័យ​ពេញ​លក្ខណៈ​ទៅ​វិញ។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ដរាប​ណា​ផ្ទៃ​មេឃ និង​ផែនដី​នៅ​ស្ថិត‌ស្ថេរ ដរាប​នោះ​គ្មាន​ក្បៀស ឬ​បន្តក់​ណា​មួយ​ក្នុង​គម្ពីរ‌វិន័យ*​ត្រូវ​រលុប​បាត់​ឡើយ គឺ​គម្ពីរ​ទាំង​មូល​នឹង​នៅ​ស្ថិត‌ស្ថេរ​រហូត​ដល់​ទី​បំផុត។ អ្នក​ណា​ល្មើស​បទ‌បញ្ជា​តូច​មួយ​នេះ ហើយ​បង្រៀន​អ្នក​ផ្សេង​ឲ្យ​ធ្វើ​តាម អ្នក​នោះ​នឹង​មាន​ឋានៈ​តូច​ជាង​គេ ក្នុង​ព្រះ‌រាជ្យ*​នៃ​ស្ថាន​បរម‌សុខ។ ផ្ទុយ​ទៅ​វិញ អ្នក​ណា​ប្រព្រឹត្ត​តាម​បទ‌បញ្ជា​ទាំង​នេះ ហើយ​បង្រៀន​អ្នក​ផ្សេង​ឲ្យ​ប្រព្រឹត្ត​តាម អ្នក​នោះ​នឹង​មាន​ឋានៈ​ធំ​ក្នុង​ព្រះ‌រាជ្យ​នៃ​ស្ថាន​បរម‌សុខ។

ចែក​រំលែក
អាន ម៉ាថាយ 5

ម៉ាថាយ 5:17-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កុំ​ឲ្យ​គិត​ស្មាន​ថា ខ្ញុំ​មក​ដើម្បី​នឹង​លើក​ក្រិត្យ‌វិន័យ ឬ​ទំនាយ​ពួក​ហោរា​ចោល​ឡើយ ខ្ញុំ​មិន​មែន​មក​នឹង​លើក​ចោល​ទេ គឺ​មក​នឹង​ធ្វើ​ឲ្យ​សំរេច​វិញ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា នឹង​គ្មាន​បាំង​ឈើ​១ ឬ​ក្បៀស​១​នៅ​ក្នុង​ក្រិត្យ‌វិន័យ ត្រូវ​បាត់​ឡើយ ដរាប​ដល់​កាល​ណា​មេឃ នឹង​ផែនដី បាន​កន្លង​បាត់​ទៅ គឺ​ទាល់​តែ​សេចក្ដី​ទាំង​អស់​បាន​សំរេច ដោយ​សព្វ​គ្រប់ ដូច្នេះ អ្នក​ណា​ដែល​នឹង​រំលង​បទ​ណា​មួយ សូម្បី​យ៉ាង​តូច​បំផុត ក្នុង​បញ្ញត្ត​ទាំង​នេះ ហើយ​បង្រៀន​មនុស្ស​ឲ្យ​ធ្វើ​ដូច្នោះ​ដែរ នោះ​នឹង​ត្រូវ​ហៅ​ជា​អ្នក​តូច​បំផុត​ក្នុង​នគរ​ស្ថាន‌សួគ៌ តែ​អ្នក​ណា​ដែល​កាន់​តាម ហើយ​បង្រៀន​ចំពោះ​បញ្ញត្ត​ទាំង​នេះ នោះ​នឹង​បាន​ហៅ​ជា​អ្នក​ធំ​ក្នុង​នគរ​ស្ថាន‌សួគ៌​វិញ

ចែក​រំលែក
អាន ម៉ាថាយ 5