ម៉ាថាយ 4:21-22
ម៉ាថាយ 4:21-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលយាងហួសពីទីនោះបន្តិច ព្រះអង្គទតឃើញបងប្អូនពីរនាក់ទៀត គឺយ៉ាកុប ជាកូនសេបេដេ និងយ៉ូហានជាប្អូន កំពុងតែជួសជុលសំណាញ់នៅក្នុងទូកជាមួយសេបេដេជាឪពុក ព្រះអង្គក៏ត្រាស់ហៅអ្នកទាំងពីរ។ ភ្លាមនោះ គេក៏ចេញពីទូក និងពីឪពុករបស់ខ្លួន ហើយដើរតាមព្រះអង្គទៅ។
ម៉ាថាយ 4:21-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះយេស៊ូយាងទៅមុខឆ្ងាយបន្ដិច ព្រះអង្គទតឃើញបងប្អូនពីរនាក់ទៀត គឺលោកយ៉ាកុប និងលោកយ៉ូហាន ជាកូនរបស់លោកសេបេដេ កំពុងតែរៀបចំអួននៅក្នុងទូកជាមួយលោកសេបេដេ ជាឪពុក។ ព្រះអង្គក៏ត្រាស់ហៅអ្នកទាំងពីរ។ អ្នកទាំងពីរចាកចោលទូក ចាកចោលឪពុកភ្លាម រួចដើរតាមព្រះយេស៊ូទៅ។
ម៉ាថាយ 4:21-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លុះយាងហួសពីនោះបន្តិចទៅ ទ្រង់ទតឃើញបងប្អូន២នាក់ទៀត គឺយ៉ាកុប ជាកូនសេបេដេ នឹងយ៉ូហាន ជាប្អូន ដែលនៅក្នុងទូកជាមួយនឹងសេបេដេ ជាឪពុក គេកំពុងតែជួសជុលសំណាញ់ ហើយទ្រង់មានបន្ទូលហៅអ្នកទាំង២នោះមក គេក៏លះបង់ទូក នឹងឪពុក ដើរតាមទ្រង់ជាមួយរំពេចទៅ។