ម៉ាថាយ 4:19-22
ម៉ាថាយ 4:19-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ចូរមកតាមខ្ញុំ ខ្ញុំនឹងតាំងអ្នកឲ្យធ្វើជាអ្នកនេសាទមនុស្សវិញ»។ គេក៏ទុកសំណាញ់ចោល ហើយដើរតាមព្រះអង្គភ្លាម។ ពេលយាងហួសពីទីនោះបន្តិច ព្រះអង្គទតឃើញបងប្អូនពីរនាក់ទៀត គឺយ៉ាកុប ជាកូនសេបេដេ និងយ៉ូហានជាប្អូន កំពុងតែជួសជុលសំណាញ់នៅក្នុងទូកជាមួយសេបេដេជាឪពុក ព្រះអង្គក៏ត្រាស់ហៅអ្នកទាំងពីរ។ ភ្លាមនោះ គេក៏ចេញពីទូក និងពីឪពុករបស់ខ្លួន ហើយដើរតាមព្រះអង្គទៅ។
ម៉ាថាយ 4:19-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «សូមអញ្ជើញមកតាមខ្ញុំ ខ្ញុំនឹងតាំងអ្នកឲ្យនេសាទមនុស្សវិញ»។ អ្នកទាំងពីរក៏ទុកសំណាញ់នៅទីនោះភ្លាម រួចដើរតាមព្រះអង្គទៅ។ ព្រះយេស៊ូយាងទៅមុខឆ្ងាយបន្ដិច ព្រះអង្គទតឃើញបងប្អូនពីរនាក់ទៀត គឺលោកយ៉ាកុប និងលោកយ៉ូហាន ជាកូនរបស់លោកសេបេដេ កំពុងតែរៀបចំអួននៅក្នុងទូកជាមួយលោកសេបេដេ ជាឪពុក។ ព្រះអង្គក៏ត្រាស់ហៅអ្នកទាំងពីរ។ អ្នកទាំងពីរចាកចោលទូក ចាកចោលឪពុកភ្លាម រួចដើរតាមព្រះយេស៊ូទៅ។
ម៉ាថាយ 4:19-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចទ្រង់មានបន្ទូលទៅគេថា ចូរមកតាមខ្ញុំៗនឹងតាំងអ្នក ឲ្យជាអ្នកនេសាទមនុស្សវិញ គេក៏ទុកសំណាញ់ចោល ទៅតាមទ្រង់ភ្លាម លុះយាងហួសពីនោះបន្តិចទៅ ទ្រង់ទតឃើញបងប្អូន២នាក់ទៀត គឺយ៉ាកុប ជាកូនសេបេដេ នឹងយ៉ូហាន ជាប្អូន ដែលនៅក្នុងទូកជាមួយនឹងសេបេដេ ជាឪពុក គេកំពុងតែជួសជុលសំណាញ់ ហើយទ្រង់មានបន្ទូលហៅអ្នកទាំង២នោះមក គេក៏លះបង់ទូក នឹងឪពុក ដើរតាមទ្រង់ជាមួយរំពេចទៅ។