ម៉ាថាយ 4:16-18

ម៉ាថាយ 4:16-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ប្រជា‌ជន​ដែល​អង្គុយ​ក្នុង​សេចក្តី​ងងឹត បាន​ឃើញ​ពន្លឺ​មួយ​យ៉ាង​អស្ចារ្យ មាន​ពន្លឺ​រះ​ឡើង​បំភ្លឺ​ដល់​អស់​អ្នក ដែល​អង្គុយ​ក្នុង​ស្រុក និង​ម្លប់​នៃ​សេចក្តី​ស្លាប់» ។ តាំង​ពី​ពេល​នោះ​មក ព្រះ‌យេស៊ូវ​បាន​ចាប់​ផ្តើម​ប្រកាស​ថា៖ «ចូរ​ប្រែ​ចិត្ត ដ្បិត​ព្រះរាជ្យ​នៃ​ស្ថាន​សួគ៌​នៅ​ជិត​បង្កើយ»។ ពេល​ព្រះ‌យេស៊ូវ​យាង​តាម​ឆ្នេរ​សមុទ្រ​កាលីឡេ ព្រះ‌អង្គ​ទត​ឃើញ​បង‌ប្អូន​ពីរ​នាក់ គឺ​ស៊ីម៉ូន ដែល​ហៅ​ថា ពេត្រុស និង​អនទ្រេ ជា​ប្អូន កំពុង​តែ​បង់​សំណាញ់​ក្នុង​សមុទ្រ ដ្បិត​ពួក​គេ​ជា​អ្នក​នេសាទ។

ចែក​រំលែក
អាន ម៉ាថាយ 4

ម៉ាថាយ 4:16-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ប្រជា‌ជន​ដែល​អង្គុយ​នៅ​ក្នុង​ទី​ងងឹត បាន​ឃើញ​ពន្លឺ​មួយ​ដ៏​ភ្លឺ​ខ្លាំង ហើយ​មាន​ពន្លឺ​មួយ លេច​ឡើង បំភ្លឺ​ពួក​អ្នក​រស់​ក្នុង​ស្រុក​ដែល ស្ថិត​នៅ​ក្រោម​អំណាច​នៃ​សេចក្ដី​ស្លាប់» ។ តាំង​ពី​គ្រា​នោះ​មក ព្រះ‌យេស៊ូ​ចាប់​ផ្ដើម​ប្រកាស​ថា៖ «ចូរ​កែ​ប្រែ​ចិត្ត​គំនិត ដ្បិត​ព្រះ‌រាជ្យ*​នៃ​ស្ថាន​បរម‌សុខ​នៅ​ជិត​បង្កើយ​ហើយ!»។ កាល​ព្រះអង្គ​យាង​តាម​ឆ្នេរ​សមុទ្រ​កាលី‌ឡេ ព្រះអង្គ​ទត​ឃើញ​បងប្អូន​ពីរ​នាក់​ជា​អ្នក​នេសាទ កំពុង​តែ​បង់​សំណាញ់ គឺ​លោក​ស៊ីម៉ូន ហៅ​ពេត្រុស និង​លោក​អនទ្រេ ជា​ប្អូន​របស់​គាត់។

ចែក​រំលែក
អាន ម៉ាថាយ 4

ម៉ាថាយ 4:16-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឯ​បណ្តាជន ដែល​អង្គុយ​ក្នុង​សេចក្ដី​ងងឹត គេ​បាន​ឃើញ​ពន្លឺ​យ៉ាង​ធំ មាន​ពន្លឺ​រះ​ឡើង បំភ្លឺ​ដល់​ពួក​អ្នក​ដែល​អង្គុយ​ក្នុង​កំលុង ហើយ​នឹង​ម្លប់​នៃ​សេចក្ដី​ស្លាប់» តាំង​ពី​គ្រា​នោះ​មក ព្រះ‌យេស៊ូវ​ក៏​ចាប់​តាំង​ប្រកាស ដោយ​បន្ទូល​ថា ចូរ​ប្រែ​ចិត្ត​ឡើង ដ្បិត​នគរ​ស្ថាន‌សួគ៌​ជិត​ដល់​ហើយ។ កាល​ព្រះ‌យេស៊ូវ ទ្រង់​កំពុង​យាង​តាម​ឆ្នេរ​សមុទ្រ​កាលី‌ឡេ នោះ​ក៏​ទត​ឃើញ​បង​ប្អូន​២​នាក់ ជា​អ្នក​នេសាទ​ត្រី គឺ​ស៊ីម៉ូន ដែល​ហៅ​ថា ពេត្រុស នឹង​អនទ្រេ ជា​ប្អូន កំពុង​តែ​បង់​សំណាញ់​ក្នុង​សមុទ្រ

ចែក​រំលែក
អាន ម៉ាថាយ 4