ម៉ាថាយ 4:1-4

ម៉ាថាយ 4:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​នោះ ព្រះ‌វិញ្ញាណ​ក៏​នាំ​ព្រះ‌យេស៊ូវ​ទៅ​ទី​រហោ‌ស្ថាន ដើម្បី​ឲ្យ​អារក្ស​ល្បួង។ ក្រោយ​ពី​បាន​តម​សែ‌សិប​ថ្ងៃ សែ‌សិប​យប់​មក ទ្រង់​ក៏​ឃ្លាន។ មេ​ល្បួង​ក៏​ចូល​មក ហើយ​ទូល​ព្រះ‌អង្គ​ថា៖ «បើ​អ្នក​ជា​ព្រះ‌រាជ​បុត្រា​របស់​ព្រះ‌មែន ចូរ​បង្គាប់​ឲ្យ​ដុំ​ថ្ម​ទាំង​នេះ​ក្លាយ​ជា​នំបុ័ង​ទៅ!»។ ប៉ុន្តែ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «មាន​សេចក្តី​ចែង​ទុក​មក​ដូច្នេះ "មនុស្ស​មិន​មែន​រស់​ដោយ​សារ​តែ​នំបុ័ង ប៉ុណ្ណោះ​ទេ គឺ​រស់​ដោយ​សារ​គ្រប់​ទាំង​ព្រះ‌បន្ទូល ដែល​ចេញ​ពី​ព្រះ‌ឱស្ឋ​របស់​ព្រះ‌មក​ដែរ"» ។

ចែក​រំលែក
អាន ម៉ាថាយ 4

ម៉ាថាយ 4:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​នោះ ព្រះ‌វិញ្ញាណ​នាំ​ព្រះ‌យេស៊ូ​ទៅ​វាល​រហោ‌ស្ថាន​ឲ្យ​មារ*​សាតាំង​ល្បួង បន្ទាប់​ពី​បាន​តម​អាហារ​អស់​រយៈ​ពេល​សែ‌សិប​ថ្ងៃ សែ‌សិប​យប់​មក ព្រះអង្គ​ក៏​ឃ្លាន។ មេ​ល្បួង​ចូល​មក​ជិត​ព្រះអង្គ ពោល​ថា៖ «ប្រសិន​បើ​លោក​ពិត​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់​មែន សូម​ធ្វើ​ឲ្យ​ដុំ​ថ្ម​ទាំង​នេះ​ទៅ​ជា​នំប៉័ង​មើល៍!»។ ប៉ុន្តែ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​វិញ​ថា៖ «ក្នុង​គម្ពីរ​មាន​ចែង​ថា “មនុស្ស​មិន​មែន​រស់​ដោយ‌សារ​តែ​អាហារ ប៉ុណ្ណោះ​ទេ គឺ​រស់​ដោយ‌សារ​គ្រប់​ព្រះ‌បន្ទូល ដែល​ចេញ​មក​ពី​ព្រះ‌ឱស្ឋ​របស់​ព្រះ‌ជាម្ចាស់​ដែរ” »។

ចែក​រំលែក
អាន ម៉ាថាយ 4