ម៉ាថាយ 4:1-3
ម៉ាថាយ 4:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះ ព្រះវិញ្ញាណក៏នាំព្រះយេស៊ូវទៅទីរហោស្ថាន ដើម្បីឲ្យអារក្សល្បួង។ ក្រោយពីបានតមសែសិបថ្ងៃ សែសិបយប់មក ទ្រង់ក៏ឃ្លាន។ មេល្បួងក៏ចូលមក ហើយទូលព្រះអង្គថា៖ «បើអ្នកជាព្រះរាជបុត្រារបស់ព្រះមែន ចូរបង្គាប់ឲ្យដុំថ្មទាំងនេះក្លាយជានំបុ័ងទៅ!»។
ម៉ាថាយ 4:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលនោះ ព្រះវិញ្ញាណនាំព្រះយេស៊ូទៅវាលរហោស្ថានឲ្យមារ*សាតាំងល្បួង បន្ទាប់ពីបានតមអាហារអស់រយៈពេលសែសិបថ្ងៃ សែសិបយប់មក ព្រះអង្គក៏ឃ្លាន។ មេល្បួងចូលមកជិតព្រះអង្គ ពោលថា៖ «ប្រសិនបើលោកពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន សូមធ្វើឲ្យដុំថ្មទាំងនេះទៅជានំប៉័ងមើល៍!»។
ម៉ាថាយ 4:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គ្រានោះ ព្រះវិញ្ញាណក៏នាំព្រះយេស៊ូវ ទៅឯទីរហោស្ថាន ដើម្បីឲ្យត្រូវអារក្សល្បួង កាលទ្រង់បានតម៤០ថ្ងៃ៤០យប់ហើយ ក្រោយមកទ្រង់ឃ្លាន រួចមេល្បួងក៏មកទូលទ្រង់ថា បើអ្នកជាព្រះរាជបុត្រានៃព្រះមែន ចូរបង្គាប់ឲ្យថ្មទាំងនេះត្រឡប់ជានំបុ័ងទៅ