ម៉ាថាយ 3:4-6
ម៉ាថាយ 3:4-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លោកយ៉ូហានមានសម្លៀកបំពាក់ធ្វើពីរោមអូដ្ឋ មានខ្សែក្រវាត់ស្បែកនៅនឹងចង្កេះ លោកបរិភោគកណ្តូប និងទឹកឃ្មុំព្រៃជាអាហារ។ ពេលនោះ មនុស្សនៅក្រុងយេរូសាឡិម និងនៅស្រុកយូដាទាំងអស់ ព្រមទាំងមនុស្សដែលនៅតំបន់តាមដងទន្លេយ័រដាន់ បានចេញទៅរកលោក ហើយគេទទួលពិធីជ្រមុជទឹកពីលោកនៅទន្លេយ័រដាន់ ទាំងលន់តួអំពើបាបរបស់ខ្លួន។
ម៉ាថាយ 3:4-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកយ៉ូហានមានសម្លៀកបំពាក់ធ្វើអំពីរោមអូដ្ឋ ហើយពាក់ខ្សែក្រវាត់ធ្វើអំពីស្បែក។ លោកបរិភោគកណ្ដូប និងទឹកឃ្មុំ។ អ្នកក្រុងយេរូសាឡឹម អ្នកស្រុកយូដា និងអ្នកស្រុកនៅតំបន់ទន្លេយ័រដាន់ទាំងមូលនាំគ្នាចេញទៅរកលោក។ គេទទួលសារភាពអំពើបាបរបស់ខ្លួន ហើយលោកក៏ធ្វើពិធីជ្រមុជទឹក*ឲ្យគេក្នុងទន្លេយ័រដាន់។
ម៉ាថាយ 3:4-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯយ៉ូហាននេះ គាត់ពាក់អាវរោមអូដ្ឋ ហើយមានខ្សែក្រវាត់ស្បែកនៅចង្កេះ ក៏មានកណ្តូប នឹងទឹកឃ្មុំព្រៃជាអាហារ។ នោះពួកក្រុងយេរូសាឡិម នឹងពួកស្រុកយូដាទាំងអស់ ព្រមទាំងមនុស្សដែលនៅក្រវល់ជុំវិញទន្លេយ័រដាន់ គេចេញមកឯគាត់ ក៏លន់តួបាប ហើយទទួលបុណ្យជ្រមុជពីគាត់ ក្នុងទន្លេយ័រដាន់ទាំងអស់គ្នា