ម៉ាថាយ 3:1-3 - Compare All Versions

ម៉ាថាយ 3:1-3 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

នៅ​គ្រា​នោះ លោក​យ៉ូហាន-បាទីស្ទ​បាន​លេច​មក​នៅ​ទី​រហោ‌ស្ថាន​ស្រុក​យូដា ប្រកាស​ថា៖ «ចូរ​ប្រែ​ចិត្ត ដ្បិត​ព្រះរាជ្យ​នៃ​ស្ថាន​សួគ៌​ជិត​មក​ដល់​ហើយ»។ អ្នក​នេះ​ហើយ​ដែល​ហោរា​អេសាយ​បាន​ថ្លែង​ថា៖ «មាន​សំឡេង​របស់​មនុស្ស​ម្នាក់ ស្រែក​ឡើង​នៅ​ទី​រហោ‌ស្ថាន​ថា "ចូរ​រៀបចំ​ផ្លូវ​របស់​ព្រះ‌អម្ចាស់ ចូរ​តម្រង់​ផ្លូវ​ថ្វាយ​ព្រះ‌អង្គ"» ។

ចែក​រំលែក
ម៉ាថាយ 3 គកស១៦

ម៉ាថាយ 3:1-3 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

នៅ​គ្រា​នោះ លោក​យ៉ូហាន‌បាទីស្ដ*​មក​ដល់ លោក​ប្រកាស​នៅ​វាល​រហោ‌ស្ថាន*​ស្រុក​យូដា​ថា៖ «ចូរ​កែ​ប្រែ​ចិត្ត​គំនិត​ឡើង ដ្បិត​ព្រះ‌រាជ្យ*​នៃ​ស្ថាន​បរម‌សុខ*​មក​ជិត​បង្កើយ​ហើយ!»។ ព្យាការី*​អេសាយ​បាន​ថ្លែង​ទុក​អំពី​លោក​យ៉ូហាន​នេះ​ថា៖ «មាន​សំឡេង​បុរស​ម្នាក់​ស្រែក​ឡើង នៅ​វាល​រហោ‌ស្ថាន​ថា “ចូរ​រៀបចំ​ផ្លូវ​របស់​ព្រះ‌អម្ចាស់ ចូរ​តម្រង់​ផ្លូវ​ថ្វាយ​ព្រះអង្គ!”» ។

ចែក​រំលែក
ម៉ាថាយ 3 គខប

ម៉ាថាយ 3:1-3 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

នៅ​គ្រា​នោះ យ៉ូហាន-បាទីស្ទ គាត់​មក​នៅ​ក្នុង​ទី​រហោ‌ស្ថាន​ស្រុក​យូដា កំពុង​តែ​ប្រកាស​ថា ចូរ​ឲ្យ​ប្រែ​ចិត្ត​ចុះ ដ្បិត​នគរ​ស្ថាន‌សួគ៌​ជិត​ដល់​ហើយ គឺ​ពី​អ្នក​នេះ​ហើយ​ដែល​ហោរា​អេសាយ​បាន​ទាយ​ថា «មាន​សំឡេង​នៃ​មនុស្ស​ម្នាក់ កំពុង​តែ​ស្រែក​នៅ​ទី​រហោ‌ស្ថាន​ថា ចូរ​រៀបចំ​ផ្លូវ​ទទួល​ព្រះ‌អម្ចាស់ ចូរ​ដំរង់​ផ្លូវ​តូច​ថ្វាយ​ទ្រង់​ចុះ»

ចែក​រំលែក
ម៉ាថាយ 3 ពគប