ម៉ាថាយ 28:2-6

ម៉ាថាយ 28:2-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​នោះ ស្រាប់​តែ​ផែនដី​រញ្ជួយ​យ៉ាង​ខ្លាំង ដ្បិត​មាន​ទេវតា​មួយ​រូប​របស់​ព្រះ‌អម្ចាស់ ចុះ​ពី​ស្ថាន‌សួគ៌ មក​ប្រមៀល​ថ្ម​ចេញ​ពី​ផ្នូរ ហើយ​អង្គុយ​លើ​ថ្ម​នោះ។ សណ្ឋាន​របស់​ទេវតា​នោះ​ភ្លឺ​ដូច​ផ្លេក​បន្ទោរ ហើយ​សម្លៀក‌បំពាក់​ស​ដូច​ហិមៈ។ ពួក​យាម​ល្បាត​ញ័រ​រន្ធត់ ដោយ​ភ័យ​ខ្លាច​ទេវតា ហើយ​ត្រឡប់​ដូច​ជា​មនុស្ស​ស្លាប់។ ប៉ុន្តែ ទេវតា​និយាយ​ទៅ​កាន់​ស្ត្រី​ទាំង​ពីរ​ថា៖ «កុំ​ខ្លាច​អី ខ្ញុំ​ដឹង​ហើយ​ថា នាង​រក​ព្រះ‌យេស៊ូវ​ដែល​គេ​បាន​ឆ្កាង ព្រះ‌អង្គ​មិន​នៅ​ទី​នេះ​ទេ ដ្បិត​ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ដូច​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​រួច​មក​ហើយ សូម​មក​មើល​កន្លែង​ដែល​ទ្រង់​បាន​ផ្ទំ​ចុះ។

ចែក​រំលែក
អាន ម៉ាថាយ 28

ម៉ាថាយ 28:2-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​នោះ ស្រាប់​តែ​ផែនដី​រញ្ជួយ​យ៉ាង​ខ្លាំង ដ្បិត​មាន​ទេវតា*​របស់​ព្រះ‌អម្ចាស់​ចុះ​ពី​ស្ថាន​បរម‌សុខ* មក​ប្រមៀល​ថ្ម​ចេញ​ពី​មាត់​ផ្នូរ ហើយ​អង្គុយ​លើ​ថ្ម​នោះ​ថែម​ទៀត​ផង។ ទេវតា​នោះ​មាន​ទ្រង់‌ទ្រាយ​ភ្លឺ​ដូច​ផ្លេក​បន្ទោរ និង​មាន​សម្លៀក‌បំពាក់​ស​ដូច​សំឡី។ ទាហាន​ភ័យ​ញ័រ​ជា​ខ្លាំង ភាំង​ស្មារតី​ដូច​មនុស្ស​ស្លាប់។ ទេវតា​និយាយ​ទៅ​កាន់​ស្ត្រីៗ​ថា៖ «កុំ​ភ័យ​ខ្លាច​អ្វី! ខ្ញុំ​ដឹង​ថា​នាងៗ​មក​រក​ព្រះ‌យេស៊ូ ជា​អ្នក​ភូមិ​ណាសា‌រ៉ែត​ដែល​គេ​បាន​ឆ្កាង។ ព្រះអង្គ​មិន​នៅ​ទី​នេះ​ទេ ព្រះ‌ជាម្ចាស់​បាន​ប្រោស​ព្រះអង្គ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ដូច​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​រួច​មក​ហើយ សុំ​មក​មើល​កន្លែង​ដែល​គេ​ដាក់​ព្រះ‌សព​ព្រះអង្គ​ឯ‌ណេះ​សិន

ចែក​រំលែក
អាន ម៉ាថាយ 28

ម៉ាថាយ 28:2-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នោះ​មាន​កក្រើក​ដី​ជា​ខ្លាំង ដ្បិត​មាន​ទេវតា​នៃ​ព្រះ‌អម្ចាស់ ចុះ​ពី​លើ​មេឃ​មក​ប្រមៀល​ថ្ម​ចេញ​ពី​ផ្នូរ ហើយ​ក៏​អង្គុយ​លើ សណ្ឋាន​របស់​ទេវតា​នោះ​ដូច​ផ្លេក‌បន្ទោរ ហើយ​សំលៀក‌បំពាក់​ក៏​ស‌ស្គុស​ដូច​ហិមៈ ពួក​យាម​ល្បាត​ក៏​ញ័រ​រន្ធត់ ដោយ​ភ័យ​ខ្លាច​ទេវតា ហើយ​ត្រឡប់​ដូច​ជា​មនុស្ស​ស្លាប់ តែ​ទេវតា​និយាយ​នឹង​ស្ត្រី​២​នាក់​ថា កុំ​ឲ្យ​ភ័យ​អី ដ្បិត​ខ្ញុំ​ដឹង​ហើយ​ថា នាង​រក​ព្រះ‌យេស៊ូវ​ដែល​ត្រូវ​ឆ្កាង តែ​ទ្រង់​មិន​គង់​នៅ​ទី​នេះ​ទេ ដ្បិត​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​ហើយ ដូច​ជា​ទ្រង់​បាន​មាន​បន្ទូល​ទុក ចូរ​មក​មើល​កន្លែង​ដែល​ទ្រង់​បាន​ផ្ទំ​ចុះ

ចែក​រំលែក
អាន ម៉ាថាយ 28