ម៉ាថាយ 27:57-61

ម៉ាថាយ 27:57-61 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

លុះ​ដល់​ល្ងាច មាន​បុរស​អ្នក​មាន​ម្នាក់​មក​ពី​ភូមិ​អើរីម៉ាថេ ឈ្មោះ​យ៉ូសែប បាន​មក​ដល់។ គាត់​ក៏​ជា​សិស្ស​ម្នាក់​របស់​ព្រះ‌យេស៊ូវ​ដែរ។ គាត់​បាន​ចូល​ទៅ​ជួប​លោក​ពីឡាត់ ហើយ​សុំ​យក​ព្រះ‌សព​ព្រះ‌យេស៊ូវ។ លោក​ពីឡាត់​ក៏​បង្គាប់​ឲ្យ​គេ​ប្រគល់​ព្រះ‌សព​ដល់​គាត់។ យ៉ូសែប​បាន​យក​ព្រះ‌សព​មក ហើយ​រុំ​នឹង​ក្រណាត់​ទេស‌ឯក​យ៉ាង​ស្អាត រួច​ដាក់​ព្រះ‌សព​នៅ​ក្នុង​ផ្នូរ​ថ្មី​របស់​គាត់ ជា​ផ្នូរ​ដែល​គាត់​បាន​ដាប់​ក្នុង​ថ្ម។ បន្ទាប់​មក គាត់​ប្រមៀល​ថ្ម​មួយ​ផ្ទាំង​ធំ​បិទ​មាត់​ផ្នូរ ហើយ​ចេញ​ទៅ។ នាង​ម៉ារា ជា​អ្នក​ស្រុក​ម៉ាក់ដាឡា និង​នាង​ម៉ារា​ម្នាក់​ទៀត ក៏​នៅ​ទី​នោះ អង្គុយ​ទល់​មុខ​ផ្នូរ។

ចែក​រំលែក
អាន ម៉ាថាយ 27

ម៉ាថាយ 27:57-61 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លុះ​ដល់​ល្ងាច មាន​សេដ្ឋី​ម្នាក់ ឈ្មោះ​យ៉ូសែប ជា​អ្នក​ក្រុង​អើរី‌ម៉ាថេ មក​ដល់ គាត់​ក៏​ជា​សិស្ស​របស់​ព្រះ‌យេស៊ូ​ដែរ។ គាត់​បាន​អញ្ជើញ​ទៅ​ជួប​លោក​ពីឡាត​សុំ​យក​ព្រះ‌សព​ព្រះ‌យេស៊ូ។ លោក​ពីឡាត​ក៏​បញ្ជា​ឲ្យ​គេ​ប្រគល់​ព្រះ‌សព​មក​គាត់។ លោក​យ៉ូសែប​យក​ព្រះ‌សព​មក​រុំ​នឹង​ក្រណាត់​ផាឌិប​ថ្មី រួច​ដាក់​ក្នុង​ផ្នូរ​ថ្មី​របស់​គាត់ ជា​រូង​ថ្ម​ដែល​គេ​ដាប់​ធ្វើ​ផ្នូរ។ បន្ទាប់​មក គាត់​ប្រមៀល​ថ្ម​មួយ​ដុំ​ធំ​បិទ​មាត់​ផ្នូរ ហើយ​ចាក​ចេញ​ទៅ។ នាង​ម៉ារី​ជា​អ្នក​ស្រុក​ម៉ាដា‌ឡា និង​នាង​ម៉ារី​ម្នាក់​ទៀត ក៏​នៅ​ទី​នោះ​ដែរ នាង​អង្គុយ​នៅ​មុខ​ផ្នូរ។

ចែក​រំលែក
អាន ម៉ាថាយ 27

ម៉ាថាយ 27:57-61 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដល់​ល្ងាច មាន​មនុស្ស​អ្នក​មាន​ម្នាក់ ជា​សិស្ស​ព្រះ‌យេស៊ូវ ឈ្មោះ​យ៉ូសែប ដែល​នៅ​ភូមិ​អើរី‌ម៉ាថេ គាត់​មក​ដល់ បាន​ទៅ​ឯ​លោក​ពីឡាត់ សូម​ព្រះ‌សព​ព្រះ‌យេស៊ូវ លោក​ពីឡាត់​ក៏​បង្គាប់​ឲ្យ​ប្រគល់​ព្រះ‌សព​ដល់​គាត់ រួច​កាល​យ៉ូសែប​បាន​យក​ព្រះ‌សព​មក នោះ​ក៏​រុំ​នឹង​សំពត់​ទេស‌ឯក​យ៉ាង​ស្អាត ហើយ​បញ្ចុះ​ក្នុង​ផ្នូរ​ថ្មី ដែល​គាត់​បាន​ដាប់​ក្នុង​ថ្ម កាល​គាត់​បាន​ប្រមៀល​ថ្ម​១​យ៉ាង​ធំ​ទៅ​បិទ​មាត់​ផ្នូរ​ហើយ នោះ​ក៏​ចេញ​ទៅ​បាត់ ឯ​ម៉ារា ជា​អ្នក​ស្រុក​ម៉ាក់ដាឡា នឹង​ម៉ារា​១​ទៀត ក៏​នៅ​ទី​នោះ​អង្គុយ​ប្រឈម​នឹង​ផ្នូរ។

ចែក​រំលែក
អាន ម៉ាថាយ 27