ម៉ាថាយ 27:57-60
ម៉ាថាយ 27:57-60 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លុះដល់ល្ងាច មានបុរសអ្នកមានម្នាក់មកពីភូមិអើរីម៉ាថេ ឈ្មោះយ៉ូសែប បានមកដល់។ គាត់ក៏ជាសិស្សម្នាក់របស់ព្រះយេស៊ូវដែរ។ គាត់បានចូលទៅជួបលោកពីឡាត់ ហើយសុំយកព្រះសពព្រះយេស៊ូវ។ លោកពីឡាត់ក៏បង្គាប់ឲ្យគេប្រគល់ព្រះសពដល់គាត់។ យ៉ូសែបបានយកព្រះសពមក ហើយរុំនឹងក្រណាត់ទេសឯកយ៉ាងស្អាត រួចដាក់ព្រះសពនៅក្នុងផ្នូរថ្មីរបស់គាត់ ជាផ្នូរដែលគាត់បានដាប់ក្នុងថ្ម។ បន្ទាប់មក គាត់ប្រមៀលថ្មមួយផ្ទាំងធំបិទមាត់ផ្នូរ ហើយចេញទៅ។
ម៉ាថាយ 27:57-60 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លុះដល់ល្ងាច មានសេដ្ឋីម្នាក់ ឈ្មោះយ៉ូសែប ជាអ្នកក្រុងអើរីម៉ាថេ មកដល់ គាត់ក៏ជាសិស្សរបស់ព្រះយេស៊ូដែរ។ គាត់បានអញ្ជើញទៅជួបលោកពីឡាតសុំយកព្រះសពព្រះយេស៊ូ។ លោកពីឡាតក៏បញ្ជាឲ្យគេប្រគល់ព្រះសពមកគាត់។ លោកយ៉ូសែបយកព្រះសពមករុំនឹងក្រណាត់ផាឌិបថ្មី រួចដាក់ក្នុងផ្នូរថ្មីរបស់គាត់ ជារូងថ្មដែលគេដាប់ធ្វើផ្នូរ។ បន្ទាប់មក គាត់ប្រមៀលថ្មមួយដុំធំបិទមាត់ផ្នូរ ហើយចាកចេញទៅ។
ម៉ាថាយ 27:57-60 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដល់ល្ងាច មានមនុស្សអ្នកមានម្នាក់ ជាសិស្សព្រះយេស៊ូវ ឈ្មោះយ៉ូសែប ដែលនៅភូមិអើរីម៉ាថេ គាត់មកដល់ បានទៅឯលោកពីឡាត់ សូមព្រះសពព្រះយេស៊ូវ លោកពីឡាត់ក៏បង្គាប់ឲ្យប្រគល់ព្រះសពដល់គាត់ រួចកាលយ៉ូសែបបានយកព្រះសពមក នោះក៏រុំនឹងសំពត់ទេសឯកយ៉ាងស្អាត ហើយបញ្ចុះក្នុងផ្នូរថ្មី ដែលគាត់បានដាប់ក្នុងថ្ម កាលគាត់បានប្រមៀលថ្ម១យ៉ាងធំទៅបិទមាត់ផ្នូរហើយ នោះក៏ចេញទៅបាត់