ម៉ាថាយ 26:8-10
ម៉ាថាយ 26:8-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលពួកសិស្សឃើញដូច្នោះ គេទាស់ចិត្តជាខ្លាំង ហើយពោលថា៖ «ហេតុអ្វីក៏ខ្ជះខ្ជាយដូច្នេះ? ដ្បិតប្រេងនេះអាចយកទៅលក់បានតម្លៃយ៉ាងខ្ពស់ ហើយយកប្រាក់ទៅចែកទានឲ្យអ្នកក្រវិញ»។ ប៉ុន្តែ ព្រះយេស៊ូវជ្រាបពីការនោះ ហើយក៏មានព្រះបន្ទូលទៅគេថា៖ «ហេតុអ្វីបានជាអ្នករំខានចិត្តនាងដូច្នេះ? ដ្បិតនាងបានធ្វើការល្អចំពោះខ្ញុំ។
ម៉ាថាយ 26:8-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពួកសិស្ស*ឃើញដូច្នេះទាស់ចិត្តជាខ្លាំង ហើយពោលថា៖ «ម្ដេចក៏ខ្ជះខ្ជាយអីចឹង! បើយកប្រេងក្រអូបនេះទៅលក់មុខជាបានប្រាក់ច្រើន សម្រាប់ចែកទានដល់ជនក្រីក្រវិញ!»។ ព្រះយេស៊ូជ្រាបគំនិតរបស់គេ ព្រះអង្គមានព្រះបន្ទូលថា៖ «ហេតុអ្វីបានជារករឿងនាងដូច្នេះ! នាងបានធ្វើអំពើដ៏ល្អចំពោះខ្ញុំ។
ម៉ាថាយ 26:8-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តែកាលពួកសិស្សទ្រង់ឃើញ គេក៏នឹកតូចចិត្ត ហើយនិយាយថា ធ្វើបង្ខាតដូច្នេះ តើមានប្រយោជន៍អ្វី ដ្បិតប្រេងនេះនឹងលក់បានប្រាក់ជាច្រើន ដើម្បីនឹងចែកឲ្យដល់មនុស្សក្រីក្រ តែព្រះយេស៊ូវទ្រង់ជ្រាប ហើយក៏មានបន្ទូលទៅគេថា ហេតុអ្វីបានជាបង្អាក់ដល់ចិត្តនាងដូច្នេះ ដ្បិតនាងបានធ្វើការល្អដល់ខ្ញុំណាស់