ម៉ាថាយ 26:62-63
ម៉ាថាយ 26:62-63 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះ សម្ដេចសង្ឃក៏ឈរឡើង ហើយសួរព្រះអង្គថា៖ «តើអ្នកមិនឆ្លើយអ្វីសោះដូច្នេះឬ? ពាក្យដែលបុរសទាំងនេះចោទប្រកាន់អ្នក តើយ៉ាងដូចម្តេចដែរ?» ព្រះយេស៊ូវនៅតែស្ងៀម។ ពេលនោះ សម្ដេចសង្ឃបង្គាប់ព្រះអង្គថា៖ «ចូរស្បថនឹងព្រះដ៏មានព្រះជន្មរស់ទៅ ហើយប្រាប់យើងមក ប្រសិនបើអ្នកជាព្រះគ្រីស្ទ ជាព្រះរាជបុត្រារបស់ព្រះមែន»។
ម៉ាថាយ 26:62-63 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលនោះ លោកមហាបូជាចារ្យក្រោកឈរឡើង សួរព្រះអង្គថា៖ «ម្ដេចក៏អ្នកមិនឆ្លើយនឹងពាក្យចោទប្រកាន់របស់អ្នកទាំងនេះ?»។ ព្រះយេស៊ូនៅស្ងៀម។ លោកមហាបូជាចារ្យសួរព្រះអង្គទៀតថា៖ «ចូរស្បថដោយយកព្រះដ៏មានព្រះជន្មគង់នៅធ្វើជាប្រធាន តើអ្នកពិតជាព្រះគ្រិស្ត* ជាព្រះបុត្រារបស់ព្រះជាម្ចាស់មែនឬ?»។
ម៉ាថាយ 26:62-63 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះសំដេចសង្ឃក៏ក្រោកឡើងដណ្តឹងសួរទ្រង់ថា តើឯងមិនព្រមឆ្លើយសោះឬអី សេចក្ដីដែលគេចោទប្រកាន់ឯងទាំងប៉ុន្មាននេះ តើយ៉ាងដូចម្តេច ឯព្រះយេស៊ូវទ្រង់នៅតែស្ងៀម រួចសំដេចសង្ឃបង្គាប់ទ្រង់ថា ចូរស្បថនឹងព្រះដ៏មានព្រះជន្មរស់ចុះ បើឯងជាព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះមែន នោះចូរប្រាប់យើងមក