ម៉ាថាយ 26:3-5
ម៉ាថាយ 26:3-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះ ពួកសង្គ្រាជ ពួកអាចារ្យ និងពួកចាស់ទុំរបស់ប្រជាជនបានប្រមូលផ្ដុំគ្នា នៅទីលានរបស់សម្ដេចសង្ឃ ឈ្មោះកៃផាស ពួកគេពិគ្រោះគ្នា ដើម្បីចាប់ព្រះយេស៊ូវ ហើយសម្លាប់ព្រះអង្គដោយប្រើឧបាយកល។ ប៉ុន្តែ គេនិយាយថា៖ «កុំធ្វើក្នុងរវាងពេលបុណ្យនេះឡើយ ក្រែងកើតចលាចលក្នុងចំណោមប្រជាជន»។
ម៉ាថាយ 26:3-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលនោះ ពួកនាយកបូជាចារ្យ* និងពួកព្រឹទ្ធាចារ្យ*របស់ប្រជាជន ជួបជុំគ្នានៅក្នុងដំណាក់របស់លោកមហាបូជាចារ្យ ឈ្មោះកៃផា ហើយបានសម្រេចចិត្តជាមួយគ្នា រកកលល្បិចចាប់ព្រះយេស៊ូយកទៅធ្វើគុត។ ប៉ុន្តែ គេនិយាយគ្នាថា៖ «កុំចាប់ក្នុងពេលបុណ្យឡើយ ក្រែងកើតចលាចលក្នុងចំណោមប្រជាជន»។
ម៉ាថាយ 26:3-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅគ្រានោះ ពួកសង្គ្រាជ ពួកអាចារ្យ នឹងពួកចាស់ទុំនៃបណ្តាជន គេប្រជុំគ្នានៅទីព្រះលាននៃសំដេចសង្ឃ ព្រះនាមកៃផា ក៏ពិគ្រោះគ្នា ដើម្បីចាប់ព្រះយេស៊ូវដោយឧបាយកល ហើយសំឡាប់បង់ តែគេថា កុំធ្វើក្នុងរវាងពេលបុណ្យនេះឡើយ ក្រែងបណ្តាជនកើតកោលាហល។