ម៉ាថាយ 26:14-16
ម៉ាថាយ 26:14-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះ សិស្សម្នាក់ក្នុងចំណោមអ្នកទាំងដប់ពីរ ឈ្មោះយូដាសអ៊ីស្ការីយ៉ុត បានទៅជួបពួកសង្គ្រាជ សួរថា៖ «តើអស់លោកឲ្យអ្វីខ្ញុំ បើខ្ញុំប្រគល់អ្នកនោះជូនអស់លោក?» គេក៏រាប់ប្រាក់កាក់ឲ្យគាត់សាមសិបស្លឹង ហើយចាប់ពីពេលនោះមក យូដាសចេះតែរកឱកាសដើម្បីប្រគល់ព្រះអង្គឲ្យពួកគេ។
ម៉ាថាយ 26:14-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលនោះ សិស្ស*ម្នាក់ក្នុងក្រុមសិស្សទាំងដប់ពីរឈ្មោះ យូដាសអ៊ីស្ការីយ៉ុត បានទៅជួបក្រុមនាយកបូជាចារ្យ* ជម្រាបថា៖ «បើខ្ញុំប្រគល់លោកយេស៊ូជូនអស់លោក តើអស់លោកឲ្យអ្វីខ្ញុំ?»។ ពួកនាយកបូជាចារ្យក៏រាប់ប្រាក់ឲ្យគាត់សាមសិបស្លឹង។ ចាប់ពីពេលនោះមក យូដាសរកឱកាសល្អ ដើម្បីនាំគេទៅចាប់ព្រះយេស៊ូ។
ម៉ាថាយ 26:14-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅគ្រានោះ មានម្នាក់ក្នុងពួក១២នាក់ ឈ្មោះយូដាស-អ៊ីស្ការីយ៉ុត វាទៅឯពួកសង្គ្រាជសួរថា បើខ្ញុំបញ្ជូនអ្នកនោះមកលោក តើលោកនឹងឲ្យអ្វីដល់ខ្ញុំ រួចគេសំរេចនឹងឲ្យប្រាក់៣០រៀលដល់វា ចាប់តាំងពីវេលានោះមក វាក៏ចេះតែរកឱកាសនឹងបញ្ជូនទ្រង់ទៅ។