ម៉ាថាយ 25:6-9
ម៉ាថាយ 25:6-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លុះដល់កណ្តាលអធ្រាត្រ មានគេស្រែកឡើងថា "មើល៍ កូនកំលោះមកហើយ! ចូរចេញទៅទទួលលោក!" ស្រី្តព្រហ្មចារីទាំងនោះក៏ភ្ញាក់ឡើង ហើយរៀបចំចង្កៀងរបស់ខ្លួន។ ស្ត្រីល្ងង់និយាយទៅស្ត្រីមានគំនិតថា "សូមចែកប្រេងឲ្យយើងខ្លះផង ព្រោះចង្កៀងរបស់យើងចង់រលត់ហើយ" តែស្ត្រីមានគំនិតឆ្លើយថា "ទេ ប្រាកដជាមិនគ្រប់គ្រាន់សម្រាប់យើង និងសម្រាប់ពួកនាងទេ ចូរពួកនាងទៅរកផ្ទះលក់ប្រេង ហើយទិញសម្រាប់ខ្លួនឯងវិញទៅ"។
ម៉ាថាយ 25:6-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លុះដល់ពាក់កណ្ដាលអធ្រាត្រមានគេស្រែកឡើងថា “ស្វាមីមកដល់ហើយ! ចូរនាំគ្នារត់ទៅទទួលលោក!”។ ស្ត្រីក្រមុំទាំងនោះក៏ក្រោកឡើងរៀបចំអុជចង្កៀង។ ស្ត្រីឥតគំនិតនិយាយទៅកាន់ស្ត្រីឈ្លាសវៃថា “សុំចែកប្រេងឲ្យយើងខ្លះផង ព្រោះចង្កៀងយើងចង់រលត់អស់ហើយ”។ ស្ត្រីឈ្លាសវៃឆ្លើយទៅវិញថា “ទេមិនបានទេ! បើយើងចែកឲ្យពួកនាង ក្រែងមិនគ្រាន់សម្រាប់យើងផង សម្រាប់ពួកនាងផង។ ចូរនាំគ្នាទៅទិញនៅផ្ទះលក់ប្រេងទៅ!”។
ម៉ាថាយ 25:6-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លុះដល់កណ្តាលអធ្រាត្រ ស្រាប់តែឮសូរសំរែកថា នែ ប្ដីមកហើយ ចូរចេញទៅទទួលចុះ ស្រីព្រហ្មចារីទាំងឡាយក៏ភ្ញាក់ឡើង រៀបចំចង្កៀងរៀងរាល់ខ្លួន ឯពួកនាងដែលល្ងង់ គេនិយាយទៅពួកនាងមានគំនិតថា សូមចែកប្រេងមកឲ្យយើងផង ព្រោះចង្កៀងយើងចង់រលត់ហើយ តែពួកនាងមានគំនិតឆ្លើយឡើងថា ទេ ក្រែងគ្មានល្មមដល់យើង ហើយនឹងនាងរាល់គ្នាផង ស៊ូទៅឯផ្ទះលក់ប្រេង ទិញសំរាប់ខ្លួនវិញទៅ