ម៉ាថាយ 25:37-40
ម៉ាថាយ 25:37-40 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះ ពួកមនុស្សសុចរិតនឹងទូលសួរព្រះអង្គថា "ព្រះអម្ចាស់អើយ! តើយើងខ្ញុំបានឃើញព្រះអង្គឃ្លាន ហើយថ្វាយអាហារព្រះអង្គសោយពីអង្កាល់ ឬឃើញព្រះអង្គស្រេក ហើយថ្វាយទឹកព្រះអង្គសោយពីអង្កាល់? តើយើងខ្ញុំបានឃើញព្រះអង្គជាអ្នកដទៃ ហើយទទួលព្រះអង្គពីអង្កាល់ ឬឃើញព្រះអង្គនៅអាក្រាត ហើយថ្វាយសម្លៀកបំពាក់ព្រះអង្គពីអង្កាល់? តើយើងខ្ញុំបានឃើញព្រះអង្គឈឺ ឬជាប់គុក ហើយទៅសួរសុខទុក្ខព្រះអង្គពីអង្កាល់?" ព្រះមហាក្សត្រនឹងមានព្រះបន្ទូលឆ្លើយទៅគេថា "យើងប្រាប់អ្នករាល់គ្នាជាប្រាកដថា ពេលអ្នករាល់គ្នាបានធ្វើការទាំងនោះ ដល់អ្នកតូចបំផុតក្នុងចំណោមពួកបងប្អូនរបស់យើងនេះ នោះអ្នករាល់គ្នាបានធ្វើដល់យើងហើយ"។
ម៉ាថាយ 25:37-40 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពួកអ្នកសុចរិតទូលព្រះអង្គវិញថា: “បពិត្រព្រះអម្ចាស់! តើយើងខ្ញុំដែលបានឃើញព្រះអង្គឃ្លាន ហើយយកម្ហូបអាហារមកថ្វាយព្រះអង្គសោយ ឬឃើញព្រះអង្គស្រេក ហើយយកទឹកមកថ្វាយព្រះអង្គសោយពីអង្កាល់? តើយើងខ្ញុំដែលបានឃើញព្រះអង្គជាជនបរទេស ហើយទទួលព្រះអង្គឲ្យស្នាក់អាស្រ័យ ឬឃើញព្រះអង្គគ្មានសម្លៀកបំពាក់ ហើយយកសម្លៀកបំពាក់មកថ្វាយព្រះអង្គពីអង្កាល់? តើយើងខ្ញុំដែលបានឃើញព្រះអង្គប្រឈួន ឬជាប់ឃុំឃាំង ហើយមកសួរសុខទុក្ខព្រះអង្គពីអង្កាល់?”។ ព្រះមហាក្សត្រនឹងមានព្រះបន្ទូលតបទៅគេថា “យើងសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា គ្រប់ពេលដែលអ្នករាល់គ្នាប្រព្រឹត្តអំពើទាំងនោះ ចំពោះអ្នកតូចតាចជាងគេបំផុតម្នាក់ ដែលជាបងប្អូនរបស់យើងនេះ អ្នករាល់គ្នាក៏ដូចជាបានប្រព្រឹត្តចំពោះយើងដែរ”។
ម៉ាថាយ 25:37-40 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះពួកមនុស្សសុចរិតនឹងទូលសួរទ្រង់ថា ព្រះអម្ចាស់អើយ តើយើងខ្ញុំបានឃើញទ្រង់ស្រេកឃ្លាន ហើយបានថ្វាយទ្រង់សោយពីកាលណា តើយើងខ្ញុំបានឃើញទ្រង់ជាអ្នកដទៃ ហើយបានទទួលទ្រង់ពីកាលណា ឬទ្រង់អាក្រាត ហើយបានបំពាក់ថ្វាយទ្រង់ពីកាលណា តើយើងខ្ញុំបានឃើញទ្រង់ឈឺ ឬជាប់គុក ហើយបានមកឯទ្រង់ពីកាលណា នោះស្តេចនឹងឆ្លើយទៅគេថា យើងប្រាប់អ្នករាល់គ្នាជាប្រាកដថា ដែលអ្នករាល់គ្នាបានធ្វើការទាំងនោះ ដល់អ្នកតូចបំផុតក្នុងពួកបងប្អូនយើងនេះ នោះឈ្មោះថា បានធ្វើដល់យើងដែរ