ម៉ាថាយ 25:26-27
ម៉ាថាយ 25:26-27 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប៉ុន្តែ ចៅហ្វាយរបស់គាត់ឆ្លើយថា "អ្នកបម្រើអាក្រក់ ហើយខ្ជិលច្រអូសអើយ! អ្នកដឹងស្រាប់ហើយថា ខ្ញុំច្រូតនៅកន្លែងដែលមិនបានសាបព្រោះ ហើយប្រមូលផលនៅកន្លែងដែលមិនបានព្រោះពូជ នោះអ្នកគួរតែយកប្រាក់របស់ខ្ញុំទៅផ្ញើទុកនឹងអ្នកចងការ ហើយពេលខ្ញុំមកវិញ ខ្ញុំនឹងបានទទួលប្រាក់របស់ខ្ញុំ ទាំងដើមទាំងការ។
ម៉ាថាយ 25:26-27 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ម្ចាស់ក៏ពោលទៅអ្នកនោះថា: “នែ អ្នកបម្រើអាក្រក់ ខ្ជិលច្រអូសអើយ! អ្នកដឹងស្រាប់ហើយថា ខ្ញុំតែងច្រូតយកផលពីស្រែដែលខ្ញុំមិនបានសាបព្រោះ និងប្រមូលផលពីដំណាំដែលខ្ញុំមិនបានដាំ។ គួរតែអ្នកយកប្រាក់ខ្ញុំទៅចងការ កាលណាខ្ញុំត្រឡប់មកវិញ ខ្ញុំនឹងទទួលប្រាក់ទាំងដើម ទាំងការ!។
ម៉ាថាយ 25:26-27 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ចៅហ្វាយក៏ឆ្លើយតបថា បាវអាក្រក់ ហើយខ្ជិលច្រអូសអើយ បើឯងដឹងថា អញច្រូតនៅកន្លែងដែលមិនបានសាបព្រោះ ហើយប្រមូលនៅកន្លែងដែលមិនបានអុំ នោះគួរតែឯងបានយកប្រាក់ទៅ ផ្ញើទុកនឹងអ្នកចងការចុះ លុះដល់អញមកវិញ នោះនឹងបានប្រាក់អញ ទាំងដើម ទាំងការផង