ម៉ាថាយ 23:5-7
ម៉ាថាយ 23:5-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កិច្ចការដែលគេធ្វើទាំងប៉ុន្មាន គេធ្វើដើម្បីឲ្យមនុស្សឃើញ ដ្បិតគេពង្រីកស្លាក របស់គេឲ្យកាន់តែធំ និងរំយោលអាវរបស់គេឲ្យកាន់តែវែង។ គេចូលចិត្តកន្លែងកិត្តិយសក្នុងពិធីជប់លៀង និងកន្លែងអង្គុយមុខគេក្នុងសាលាប្រជុំ គេចូលចិត្តឲ្យមនុស្សគំនាប់ខ្លួននៅតាមទីផ្សារ ហើយឲ្យគេហៅខ្លួនថា "រ៉ាប៊ី"
ម៉ាថាយ 23:5-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
គេធ្វើកិច្ចការផ្សេងៗ ដើម្បីឲ្យមនុស្សម្នាកោតសរសើរ គឺគេធ្វើក្លាក់កាន់តែធំឡើងៗ និងធ្វើខ្សែរំយោល នៅជាយអាវកាន់តែវែងទៅៗ។ ពួកគេចូលចិត្តកន្លែងកិត្តិយសក្នុងពិធីជប់លៀង ហើយរើសកន្លែងអង្គុយនៅមុខគេក្នុងសាលាប្រជុំ*។ ពួកនេះចូលចិត្តឲ្យគេឱនកាយគោរព នៅតាមផ្សារ និងឲ្យគេហៅខ្លួនថា “ព្រះគ្រូ”។
ម៉ាថាយ 23:5-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គ្រប់ទាំងការដែលគេធ្វើទាំងប៉ុន្មាន នោះសុទ្ធតែធ្វើឲ្យតែមនុស្សមើលឃើញទេ គឺគេធ្វើស្លាកធំៗកត់ក្រិត្យវិន័យ នឹងរំយោលអាវគេឲ្យវែងៗ គេគាប់ចិត្តនឹងកន្លែងលេខ១ក្នុងការស៊ីលៀង នឹងកន្លែងដែលមុខគេក្នុងសាលាប្រជុំ ព្រមទាំងគាប់ចិត្តឲ្យមនុស្សគំនាប់ខ្លួននៅទីផ្សារ ហើយឲ្យគេហៅខ្លួនថា លោកគ្រូៗផង