ម៉ាថាយ 23:13
ម៉ាថាយ 23:13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
វេទនាដល់អ្នករាល់គ្នា ពួកអាចារ្យ នឹងពួកផារិស៊ី ជាមនុស្សកំពុតអើយ ដ្បិតអ្នករាល់គ្នាបិទនគរស្ថានសួគ៌នៅមុខមនុស្ស ខ្លួនអ្នករាល់គ្នាមិនព្រមចូល ហើយក៏មិនបើកដល់អស់អ្នកដែលកំពុងតែចូល ឲ្យគេចូលដែរ
ម៉ាថាយ 23:13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
វេទនាដល់អ្នករាល់គ្នាពួកអាចារ្យ និងពួកផារិស៊ី ជាមនុស្សមានពុតអើយ! ដ្បិតអ្នករាល់គ្នាបិទព្រះរាជ្យនៃស្ថានសួគ៌នៅចំពោះមុខមនុស្ស។ ខ្លួនអ្នករាល់គ្នាមិនព្រមចូលទេ ហើយក៏មិនបើកឲ្យអស់អ្នកដែលកំពុងចូលនោះ ចូលដែរ។
ម៉ាថាយ 23:13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នែ! ពួកអាចារ្យ* និងពួកផារីស៊ី*ដ៏មានពុតអើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាបិទទ្វារមិនឲ្យមនុស្សចូលទៅក្នុងព្រះរាជ្យ*នៃស្ថានបរមសុខ* អ្នករាល់គ្នាមិនត្រឹមតែមិនបានចូលខ្លួនឯងប៉ុណ្ណោះទេ គឺថែមទាំងរារាំងអ្នកដែលចង់ចូល មិនឲ្យគេចូលទៀតផង។