ម៉ាថាយ 21:43-44
ម៉ាថាយ 21:43-44 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាថា ព្រះរាជ្យរបស់ព្រះនឹងត្រូវយកចេញពីអ្នករាល់គ្នា ហើយប្រគល់ទៅឲ្យសាសន៍មួយទៀត ដែលនឹងបង្កើតផលរបស់ព្រះរាជ្យ។ អ្នកណាដែលធ្លាក់លើថ្មនេះនឹងត្រូវបាក់បែក តែអ្នកណាដែលថ្មនេះធ្លាក់លើ អ្នកនោះនឹងត្រូវកិនខ្ទេចខ្ទីទៅ»។
ម៉ាថាយ 21:43-44 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ហេតុនេះហើយបានជាខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ព្រះជាម្ចាស់នឹងដកព្រះរាជ្យចេញពីអ្នករាល់គ្នា ប្រគល់ទៅឲ្យសាសន៍មួយទៀត ដែលចេះបង្កើតផលសមស្របនឹងព្រះរាជ្យ។ អ្នកណាដួលលើថ្មនេះ អ្នកនោះមុខជាត្រូវបាក់បែកខ្ទេចខ្ទាំមិនខាន ហើយបើថ្មនេះសង្កត់លើអ្នកណា មុខជាកិនកម្ទេចអ្នកនោះឲ្យស្លាប់ជាប្រាកដដែរ»។
ម៉ាថាយ 21:43-44 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាថា នគរព្រះនឹងត្រូវហូតចេញពីអ្នករាល់គ្នា ប្រគល់ទៅឲ្យសាសន៍១ទៀត ដែលគេនឹងបង្កើតផលរបស់នគរនោះ អ្នកណាដែលធ្លាក់លើថ្មនោះ នឹងត្រូវបាក់បែក តែអ្នកណាដែលត្រូវថ្មនោះធ្លាក់មកលើខ្លួន នោះនឹងត្រូវកិនខ្ទេចខ្ទីទៅ