ម៉ាថាយ 21:4-7
ម៉ាថាយ 21:4-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ការនេះកើតឡើងដើម្បីឲ្យបានសម្រេចសេចក្ដី ដែលបានថ្លែងទុកមកតាមរយៈហោរាថា៖ «ចូរប្រាប់កូនស្រីស៊ីយ៉ូនថា មើល៍ ស្តេចរបស់អ្នកយាងមករកអ្នកហើយ ទ្រង់សុភាព ហើយគង់លើសត្វលា និងលើកូនលា ជាកូនរបស់មេលា» ។ សិស្សទាំងពីរក៏ទៅ ហើយធ្វើតាមដូចព្រះយេស៊ូវបានបង្គាប់។ គេបាននាំមេលា និងកូនវាមក ហើយក្រាលអាវរបស់គេលើខ្នងមេលា និងកូនវា រួចព្រះអង្គក៏គង់លើវា។
ម៉ាថាយ 21:4-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រឹត្តិការណ៍នេះកើតឡើងស្របនឹងសេចក្ដី ដែលមានចែងទុកតាមរយៈព្យាការី*ថា៖ «ចូរប្រាប់ប្រជាជនក្រុងស៊ីយ៉ូនថា: មើលហ្ន៎ ព្រះមហាក្សត្ររបស់អ្នក យាងមករកអ្នកហើយ។ ព្រះអង្គមានព្រះហឫទ័យស្លូតបូត ព្រះអង្គគង់លើខ្នងលា ហើយគង់លើខ្នងកូនលាផងដែរ» ។ សិស្សទាំងពីរនាំគ្នាចេញទៅ ធ្វើតាមបញ្ជារបស់ព្រះយេស៊ូ ដឹកមេលា និងកូនវាមក។ គេយកអាវក្រាលពីលើខ្នងលា និងលើខ្នងកូនលាផង ហើយព្រះយេស៊ូឡើងគង់លើខ្នងវា។
ម៉ាថាយ 21:4-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ការទាំងនេះកើតមក ដើម្បីឲ្យបានសំរេចតាមទំនាយ ដែលហោរាបានទាយទុកមកថា «ចូរប្រាប់កូនស្រីស៊ីយ៉ូនថា មើល ស្តេចនៃនាង ទ្រង់យាងមកឯនាង ទ្រង់សុភាព ហើយគង់លើសត្វលា គឺជាលាជំទង់ ដែលជាកូនរបស់មេលា» សិស្សនោះក៏ទៅធ្វើតាមបង្គាប់ព្រះយេស៊ូវ ហើយនាំមេលានឹងកូនវាមក រួចក្រាលអាវខ្លួនលើខ្នងថ្វាយទ្រង់គង់