ម៉ាថាយ 21:18-19
ម៉ាថាយ 21:18-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លុះព្រលឹមឡើង ពេលព្រះអង្គយាងត្រឡប់ទៅទីក្រុងវិញ ព្រះអង្គឃ្លាន។ ព្រះអង្គទតឃើញដើមល្វាមួយដើមនៅក្បែរផ្លូវ ទ្រង់ក៏យាងទៅជិត មិនឃើញមានផ្លែសោះ មានសុទ្ធតែស្លឹក។ ទ្រង់មានព្រះបន្ទូលទៅកាន់ដើមល្វានោះថា៖ «ពីពេលនេះទៅ កុំឲ្យឯងមានផ្លែទៀតឡើយ!»។ ពេលនោះ ដើមល្វាក៏ក្រៀមស្វិតមួយរំពេច។
ចែករំលែក
អាន ម៉ាថាយ 21ម៉ាថាយ 21:18-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រលឹមឡើង ព្រះយេស៊ូយាងត្រឡប់ទៅទីក្រុងវិញ ពេលនោះ ព្រះអង្គឃ្លាន។ ព្រះអង្គទតឃើញឧទុម្ពរមួយដើមនៅតាមផ្លូវ ព្រះអង្គយាងចូលទៅជិត មិនឃើញមានផ្លែសោះ មានសុទ្ធតែស្លឹក។ ព្រះអង្គមានព្រះបន្ទូលទៅកាន់ដើមឧទុម្ពរនោះថា៖ «ចាប់ពីពេលនេះតទៅ កុំឲ្យឯងមានផ្លែសោះឡើយ!»។ ពេលនោះ ស្រាប់តែដើមឧទុម្ពរក្រៀមស្វិតមួយរំពេច។
ចែករំលែក
អាន ម៉ាថាយ 21