ម៉ាថាយ 21:16
ម៉ាថាយ 21:16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ហើយទូលព្រះអង្គថា៖ «តើលោកឮក្មេងទាំងនេះថាដូចម្តេចឬទេ?» ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំឮហើយ តើអស់លោកមិនដែលបានអានទេឬថា "ព្រះអង្គបានធ្វើឲ្យពាក្យសរសើរបានគ្រប់លក្ខណ៍ ចេញពីមាត់កូនក្មេង និងកូនដែលនៅបៅ "»។
ម៉ាថាយ 21:16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
គេទូលព្រះអង្គថា៖ «តើលោកឮក្មេងៗស្រែកថាដូចម្ដេចទេ?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេវិញថា៖ «ខ្ញុំឮហើយ! ក្នុងគម្ពីរមានចែងថា “ព្រះអង្គបានធ្វើឲ្យពាក្យសរសើរតម្កើង ហូរចេញពីបបូរមាត់ក្មេងតូចៗ និងទារកដែលនៅបៅ” តើអស់លោកមិនដែលអានទេឬ?»។
ម៉ាថាយ 21:16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ហើយគេទូលទ្រង់ថា តើអ្នកឮពាក្យដែលក្មេងទាំងនេះថាឬទេ ព្រះយេស៊ូវទ្រង់ឆ្លើយថា ឮហើយ តើអ្នករាល់គ្នាមិនដែលមើលសេចក្ដីទេឬអី ដែលថា «ទ្រង់បានធ្វើឲ្យសេចក្ដីសរសើរបានគ្រប់លក្ខណ៍ ដោយនូវមាត់កូនក្មេង នឹងកូនដែលនៅបៅ»