ម៉ាថាយ 20:32-34
ម៉ាថាយ 20:32-34 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេស៊ូវក៏ឈប់ ហើយហៅអ្នកទាំងពីរនោះមកសួរថា៖ «តើអ្នកចង់ឲ្យខ្ញុំធ្វើអ្វី?» គេទូលព្រះអង្គថា៖ «ឱព្រះអម្ចាស់អើយ សូមប្រោសឲ្យភ្នែកយើងខ្ញុំបានភ្លឺផង»។ ដោយមានព្រះហឫទ័យក្តួលអាណិត ព្រះយេស៊ូវក៏ពាល់ភ្នែកគេ។ រំពេចនោះគេមើលឃើញភ្លាម ហើយក៏ដើរតាមព្រះអង្គទៅ។
ម៉ាថាយ 20:32-34 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះយេស៊ូក៏ឈប់ ហើយហៅគេមកសួរថា៖ «តើអ្នកចង់ឲ្យខ្ញុំធ្វើអ្វី?»។ គេទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! សូមប្រោសឲ្យភ្នែកយើងខ្ញុំភ្លឺផង»។ ព្រះយេស៊ូមានព្រះហឫទ័យអាណិតអាសូរអ្នកទាំងពីរពន់ពេកណាស់ ព្រះអង្គក៏ពាល់ភ្នែកគេ។ រំពេចនោះ គេមើលឃើញភ្លាម ហើយនាំគ្នាដើរតាមព្រះយេស៊ូទៅ។
ម៉ាថាយ 20:32-34 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះព្រះយេស៊ូវទ្រង់ឈប់ ក៏ហៅអ្នកទាំង២នោះមកមានបន្ទូលសួរថា តើចង់ឲ្យខ្ញុំធ្វើអ្វីឲ្យអ្នក គេទូលទ្រង់ថា ឱព្រះអម្ចាស់អើយ សូមប្រោសឲ្យភ្នែកយើងខ្ញុំបានភ្លឺឡើងផង ទ្រង់មានសេចក្ដីក្តួលក្នុងព្រះហឫទ័យ ក៏ពាល់ភ្នែកគេ ស្រាប់តែភ្នែកបានភ្លឺឡើង រួចគេដើរតាមទ្រង់ទៅ។